តាកែវ៖ ក្រោយពីពិធីមង្គលការ ដែលត្រូវបានរៀបចំ
ឡើងដោយមេបា ទាំងទ្វេរ យ៉ាងមានភាព សប្បាយរីករាយ និងមានញាតិមិត្ត
គ្រប់ទីកន្លែង បានចូលរួមក្នុង ការអបអរសាទរ ចប់សព្វគ្រប់ ទៅហើយនោះ
បានលេចនូវរឿង ដែលមិនគួរ ឲ្យជឿមួយ ដោយសារតែភាគីខាងកូនក្រមុំ បានសម្រេចចិត្ត
ចាកចោលកូនកម្លោះទើប នឹងរៀបការថ្មីថ្នោងនោះ ទៅវិញដោយឲ្យស្វាមី សោកសៅ
ព្រោះតែបាត់ភរិយា ជាទីស្រលាញ់ចុះចេញ ពីផ្ទះដោយមិនដឹងមូលហេតុ ។
តាមការរៀបរាប់របស់បុរស ឈ្មោះសឺន វ៉ាន អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូសារ៉ាយ ស្រុកត្រាំកក់ បានឲ្យ ដឹងថា រូបគាត់បានរៀបការ ថ្ងៃទី១៩ ខែមករា ជាមួយនិងនារីម្នាក់ មានឈ្មោះសឿន ចន្ទូ មានទីលំនៅក្នុងភូមិឃុំ ជាមួយគ្នា។ បន្ទាប់ពីរៀបការបាន៨ថ្ងៃ ប្រពន្ធរបស់គាត់ បានចាលចោល រូបគាត់ដោយគ្មានស្រណោះ។ ហើយរូបគាត់រួមទាំង ក្រុម គ្រួសារ សាច់ញាតិទាំងសងខាង ក៏មិនដឹងថា ប្រពន្ធរបស់គាត់គេចខ្លួន ទៅទីណានោះទេ។
បុរសអភ័ព្វស្នេហ៍ ដែលប្រពន្ធរត់ចោលនោះបន្តទាំងសោកសៅថា នៅពេលដែលពិធីមង្គលការ មិនទាន់មកដល់នោះ រូបគាត់និងគូដណ្ដឹង ស្រលាញ់គ្នាធម្មតាទេ តែលុះការរួចបានប៉ុន្មានរាត្រីក្រោយរូចម ហើយបានសម្រេចនូវឋានសួរស្នេហ៏ បានបីដង គឺប្រពន្ធរបស់គាត់បាន រត់គេចខ្លួនចោលរូប គាត់ដោយមិនឲ្យ រូបគាត់បន្តរស់នៅក្នុងភាពឯកា ទាំងស្រមោលនៃភ្លេង មង្គលការនូវមិនទាន់ រសាត់បាត់ឆ្ងាយពីត្រចៀក របស់ញាតិមិត្ត ដែលបានអញ្ជើញចូលរួមផងទេនោះ។ ដោយសារតែភាព ស្រសាញ់និងភាព មិនអស់ចិត្ត ទៅលើភរិយាជាទីស្រលាញ់ នោះទើបខ្លួននិងឪពុកក្មេច រួមទាំងញាតិមិត្ត ក៏បានស្វះស្វែង រកដំណឹង ។
បុរសអភ័ព្វស្នេហ៍បានបញ្ជាក់ថា បើទោះជាប្រពន្ធ គាត់មានកំហុស ឆ្គងយ៉ាងណាមួយក្ដី អោយតែប្រពន្ធគាត់វិលត្រឡប់មកវិញ រូបគាត់សុខចិត្តរួមរស់ ដោយមិនប្រកាន់នូវរឿងរ៉ាវ ដែលខុសឆ្គងនោះទេ ព្រោះរូបគាត់គិតថាធម្មតា ជាតិជាមនុស្សគ្មាន នរណាម្នាក់មិនដែលចេះខុសនោះទេ ប៉ុន្តែរាល់កំហុសដែលខុស តែងតែត្រូវបាន កែលំអរឡើងវិញ៕

Categories:
ព័តមានជាតិ