រាជធានីភ្នំពេញ ៖ យុវជន៣នាក់ជិះម៉ូតូមកដើរលេង នឹកឃើញចង់ទៅរកស្រីក៏បាន នាំគ្នាជិះម៉ូតូទៅតំបន់ទំនប់ទួលគោក ខណៈពេលទៅដល់កំពុងតែឈរតថ្លៃរួចយកលុយឱ្យ ស្រាប់តែត្រូវក្រុមស្ត្រីជាជនសង្ស័យ មានគ្នា៤នាក់ ឆក់យកលុយអស់ជាង១០០ដុល្លារ ទូរស័ព្ទអាយហ្វូនចិនមួយគ្រឿង និងឆក់យកខ្សែ.កកាឡៃអស់មួយខ្សែទៀត ។ ហេតុការណ៍នេះធ្វើឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ មីនា ២០១៣ នៅលើផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះអៀ វុត្ថា អាយុ២៣ឆ្នាំ ជាម្ចាស់លុយ ទូរស័ព្ទ និងខ្សែ.កកាឡៃមួយខ្សែ ២-ឈ្មោះវង្ស រ៉ាវុធ អាយុ១៨ឆ្នាំ និង៣-ឈ្មោះលន់ ចន្ថា អាយុ២១ឆ្នាំ ។ អ្នកទាំង៣នាក់ជាសិស្សសាលាកូរ៉េ នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Recent Posts