WCP-300 wireless charging pad
ជាឆ្នាំងសាកទូរសព្ទឥតខ្សែ ដែលមានទំហំតូចជាងគេក្នុងលោក
និងទទួលស្គាល់ដោយសមាគមជំនាញខាងសាកថ្មតាម Wireless ឈ្មោះថា
Wireless Power Consortium។
នាសមាជ MWC 2013 LG បានបង្ហាញឧបករណ៍សាកថ្មទូរសព្ទ ដែលបំពាក់បច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួនមួយនេះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។
ក្រុមហ៊ុន LG
បានអះអាងថា WCP-300 ជាឆ្នាំងសាកថ្មតាម wireless ដែលមានទំហំតូចជាង
គេលើលោក ព្រោះមានអង្កត់ផ្ចិតប្រវែងត្រឹមតែ ៦,៩ស.ម។ WCP-300 នេះ អាចសាកថ្មបានស្ទើរគ្រប់ smartphone ដែលផ្គត់ផ្គង់មុខងារ wireless charging ជាក់ស្ដែង ដូចជា Nexus 4 និង Lumia 920។
ឆ្នាំង សាក Wireless នេះ ត្រូវបានទទួលស្គាល់ និងចេញវិញ្ញាបនប័ត្រ Qi ដោយសមាគមជំនាញខាងសាកថ្មតាម Wireless ឈ្មោះថា Wireless Power Consortium។
ក្រុមហ៊ុន ពុំទាន់បានបញ្ជាក់កាលបរិច្ឆេទចេញលក់ ព្រមជាមួយតម្លៃឆ្នាំងសាកដ៏ទំនើបនេះនៅឡើយទេ។ តែគេរំពឹងថា វាអាចនឹងបង្ហាញវត្តមាននៅលើទីផ្សារអំឡុងឆ្នាំ ២០១៣នេះ ជាមួយតម្លៃប្រហែល ៦០ដុល្លារអាមេរិក៕
ចុចត្រង់នេះ ដើម្បីតាមដានផលិតផលបច្ចេកវិទ្យាថ្មីៗ
នាសមាជ MWC 2013 LG បានបង្ហាញឧបករណ៍សាកថ្មទូរសព្ទ ដែលបំពាក់បច្ចេកវិទ្យាដ៏ទំនើបរបស់ខ្លួនមួយនេះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។
ឆ្នាំង សាក Wireless នេះ ត្រូវបានទទួលស្គាល់ និងចេញវិញ្ញាបនប័ត្រ Qi ដោយសមាគមជំនាញខាងសាកថ្មតាម Wireless ឈ្មោះថា Wireless Power Consortium។
ក្រុមហ៊ុន ពុំទាន់បានបញ្ជាក់កាលបរិច្ឆេទចេញលក់ ព្រមជាមួយតម្លៃឆ្នាំងសាកដ៏ទំនើបនេះនៅឡើយទេ។ តែគេរំពឹងថា វាអាចនឹងបង្ហាញវត្តមាននៅលើទីផ្សារអំឡុងឆ្នាំ ២០១៣នេះ ជាមួយតម្លៃប្រហែល ៦០ដុល្លារអាមេរិក៕
ចុចត្រង់នេះ ដើម្បីតាមដានផលិតផលបច្ចេកវិទ្យាថ្មីៗ
Categories:
សិល្បះ