ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចុះហត្ថលេខានិងត្រា ដោយលោកឧប នាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញ វត្ថុ បានផ្ញើលិខិតថ្លែង អំណរគុណ ជូនលោកស្រីឧកញ៉ា ជឹង សុភាព អគ្គនាយិកា ក្រុមហ៊ុនស៊ូកាគូអ៊ីន ចំពោះការ ចំណាយថវិកា ទាំងស្រុងលើការ បូមល្បាប់ខ្សាច់ចាក់បំពេញ តំបន់អភិវឌ្ឍន៍បឹងកក់ ចូលថវិការដ្ឋ ។យោងតាមលិខិត ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ បានបញ្ជាក់នូវខ្លឹមសារ របស់លោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ថា “ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន ចំពោះលោកជំទាវឧកញ៉ា អគ្គនាយិកាក្រុមហ៊ុនស៊ូកាគូអ៊ីន ដែលកន្លងមកបានបំពេញ កាតព្វកិច្ចក្នុងការបង់ថ្លៃសួយសារ គ្រប់ចំនួន និងចប់សព្វគ្រប់ទាំងស្រុង លើការបូមល្បាប់ខ្សាច់ ចាក់បំពេញតំបន់ អភិវឌ្ឍន៍ បឹងកក់ចូលថវិការដ្ឋ តាមរយៈប្រកាសឥណទាន លេខ/ No FJB1229600000517 ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ របស់ធនាគារជាតិនៃកម្ពុជា” ។លោកឧបនាយករដ្ឋមន្ដ្រីគាត ឈន់ បាន បញ្ជាក់ទៀតថា “ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថ សង្ឃឹមនិងមានជំនឿយ៉ាងមុតមាំថា លោកជំទាវ ឧកញ៉ា និងបន្ដធ្វើជាគំរូល្អ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធថែមទៀតជាមួយរាជរដ្ឋាភិបាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនិង អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនតរៀងទៅ” ។ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់ក្រសួងសេដ្ឋកិច្ច ជូនចំពោះលោកស្រី ឧកញ៉ា ជឹង សុភាព

Photo by DAP-NEWS

Recent Posts