ម្នាស់ជាប្រភេទរុក្ខជាតិហូបផ្លែម្យ៉ាងដែលមានរសជាតិជូរអែមគួរ
ជាទីជាប់ចិត្ត ដែលអាចទទួលទានជាបង្អែម
រឺក៏យកទៅស្លរជាមុខម្ហូបផ្សេងៗតាមការនិយមចូលចិត្ត
ហើយក្រៅពីនេះម្នាស់ក៏អាចជួយថែរក្សាសុខភាពសម្រាប់លោកអ្នកបាន
យ៉ាងប្រសើរទៀតផង។
មិនតែប៉ុណ្ណោះផ្លែម្នាស់សំបូរទៅដោយ វីតាមីន A, B1, C និងប៉ូតាស្យូមថែមទៀតផងនៅពេលដែលយើងទទួលទានវានឹងផ្តល់ នូវគុណប្រយោជន៍យ៉ាងច្រើនដូចជា៖
-វីតាមីន A ជួយភ្នែកឲ្យមានសុខភាពល្អនិងមើលឃើញច្បាស់
-វីតាមីន B1 ជួយបន្ថែមនូវអុកស៊ីហ្សែន ដើម្បីឲ្យឈាមដើរបានស្រួល
-វីតាមីន C ជួយឲ្យឆ្អឹងរឹងមាំ
-ប៉ូតាស្យូម ជួយសម្រួលសម្ពាធឈាមឲ្យដើរបានស្រួល និងអាចជៀសផុតពីជំងឺបេះដូងទៀតផង
ដោយមើលពីអត្ថប្រយោជន៍យ៉ាងច្រើនអំពីផ្លែម្នាស់ ដូច្នេះហើយសារព័ត៌ក្រុងកម្ពុជាសូម ធ្វើការណែនាំលោកអ្នកឲ្យទទួល ទានផ្លែម្នាស់ដោយមិនមានប្រើជាតិគីមីឲ្យបានច្រើនដើម្បីសុខភាព ហើយរុក្ខជាតិម្នាស់នេះក៏ជាប្រភេទរុក្ខជាតិមួយប្រភេទដែលងាយនឹង ដាំដុះដែរដូច្នេះលោកអ្នកអាចសាកល្បងដាំដោយខ្លួនឯងនៅដីទំនេរ ក្បែរៗផ្ទះលោកបាន៕
Categories:
សុខភាព និង កីឡា