ជាធម្មតានៅរដូវត្រជាក់ គេតែងតែស្លៀកពាក់ ខោអាវក្រាស់ៗ ដើម្បីការពារនិងផ្ដល់កម្ដៅ នៅក្នុងខ្លួន តែសម្រាប់ស្រីស្អាត នៅក្នុងប្រទេសចិនវិញ បែរជាស្លៀកតែប៊ីគីនី ឈរយ៉ាងព្រងើយទៅវិញ។
យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការរៀបចំប្រកួតកីឡានៅលើព្រិល នៅក្នុង Shenyang ខេត្ដ Liaoning ប្រទេសចិន។ នៅក្នុងនោះ អ្នកដឹកនាំកម្មវិធីនេះ បានសម្រេចចិត្ដរៀបចំ នារីសិចស៊ីប៉ុន្មាននាក់ ជាមួយនឹងការស្លៀកប៊ីគីនី ដូចជាទៅហែលទឹកទៅវិញ។ យ៉ាងណាមិញ កម្មវិធីនេះ ត្រូវបានសាធារណៈជន នាំគ្នារិះគន់ថា តើកម្មវិធីនេះសាកសម នឹងយកនារីស្លៀកតែឈុតក្នុង មកតាំងពិពណ៌ ក្នុងកម្មវិធីប្រលងជិះស្គី ដែរឬទេ?
តើប្រិយមិត្ដយល់យ៉ាងណា ប្រលងជិះស្គី តែបែរជាមានស្លៀកប៊ីគីនីបែបនេះ?
Categories:
សិល្បះ