គូស្នេហ៏ ដែលស្រលាញ់គ្នាស្ទើរលេបមួយគូរ បានធ្វើអោយ ផ្លូវធ្វើដំណើរមួយកន្លែង ក្នុងប្រទេសចិន ស្ទះចរាចរណ៏ បន្ទាប់ពី ពួកគេទាំងពីរនាក់ នាំគ្នាស្រាត ខោអាវអស់ពីខ្លូន ហើយ គំរាមលោតសម្លាប់ខ្លួន ពីលើស្ពាន។
ហេតុការណ៏ដែលមិនគួរអោយជឿនេះ កើតឡើងនៅក្នុងតំបន់ Guangzhou ខេត្ត Guangdong ប្រទេសចិន ដោយគូរស្នេហ៏មួយគួនេះ ស្រាតខោអោវ និង ឈរអោបគ្នា នៅលើស្ពាន ដែលមានកំពស់ ៣០ហ្វីត បម្រុងសម្លាប់ខ្លួន។
ពួកគេទំាងពីរបាននិយាយប្រាប់អ្នកឈរមើលជុំវិញថា ឪពុកម្តាយរបស់ពួកគេ បំបែកពួកគេទាំងពីរ មិនអោយរស់នៅជាមួយគ្នា ប៉ុន្តែពេលនេះ ពួកគេទាំងពីរចង់បង្ហាញថា គ្មានអ្វីមករារាំងពួកគេទាំងពីរបានទេ។គូស្នេហ៏មួយគូនេះ ថែមទាំងនិយាយបន្ថែមទៀតថា ពួកគេនិងមិនបោះបង់ចោល ដរាបថា មនុស្សគ្រប់គ្នា បានដឹងថា ពួកគេស្រលាញ់គ្នា ហើយ ឪពុកម្តាយរបស់ពូកគេ មិនបំបែកទៀត។
អ្នកនាំពាក្យអោយប៉ូលីស បាននិយាយថា ពួកគាត់រង់ចាំ អស់រយៈពេលជាង ២ ម៉ោង ទំរាំមានខ្យល់បក់ខ្លាំង ធ្វើអោយគូស្នេហ៏មួយគូរនេះរងារ និង បោះបង់ចោលគំនិតចង់សម្លាប់ខ្លូនដោយខ្លួនឯង។
តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?

Recent Posts