ភ្នំពេញ ៖ បុរស ម្នាក់ស្រវឹងស្រា បើករថយន្តតាកូម៉ា លឿន រេចង្កូតបុករបាំងថ្ម ចែកទ្រូងផ្លូវចំនួន ៤កង់បាក់បែកខ្ទេចខ្ទីរាយបាយ ពេញផ្លូវនៅ តាម បណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យកាលពីវេលាម៉ោង ២៣ និង ១០ នាទីយប់ថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ២០១៣ ។
សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរស ម្នាក់ឈ្មោះ កែវ សុខលី អាយុ ៣៦ ឆ្នាំ ស្ថិតក្នុងស្ថាន ភាព ស្រវឹងស្រាជោគខ្លួន បានបើកបររថយន្តមួយគ្រឿង ម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-3413 បើកបរតាម បណ្ដោយផ្លូវ ជាតិលេខ ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត តាកូម៉ាខាងលើនេះ រេចង្កូតមកខាងឆ្វេង ដៃបុករះរបាំង ថ្មចែកទ្រូងផ្លូវបាក់រេពេញផ្លូវ អស់ចំនួន៤កង់ ចំណែកឯរថយន្តត្រូវរងការខូចខាត ទាំងស្រុងតែម្តង ផ្នែកខាងមុខ ។ ប៉ុន្តែសំណាងល្អ ដែរបុរសជា អ្នកបើកបរ រថយន្តមិនមែនរបួសធ្ងន់ធ្ង។
បុរសឈ្មោះ កែវ សុខលី បាននិយាយថា មុនពេលកើតហេតុរូបគាត់ បានបើករថយន្តតាកូម៉ា ចេញពីខួបកំណើត ផ្ទះ មិត្តភ័ក្តនៅក្រុងតាខ្មៅ ហើយ បើក រថយន្តត្រឡប់ទៅវិញ នៅភ្នំពេញ ខណះមកដល់ចំណុចខាងលើនេះ រូបគាត់បានបើករថយន្តវ៉ានិង រថយន្តមួយគ្រឿងទៀត ទើបបណ្តាល ឲ្យរេចង្កូតបុករបាំងដែកបែបនេះតែម្តងទៅ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាគ្រោះថ្នាក់នេះបង្កឡើង ដោយសារតែ បុរស ម្នាក់នេះស្រវឹងស្រាងើបមុខស្ទើរមិនរួចបានបើកបររថយន្ត របស់គេ ក្នុងល្បឿនយ៉ាងលឿន បណ្ដាលឲ្យបាត់បង់ស្មារតី បើករថយន្តរេចង្កូតបុករះរបាំងថ្ម ចែកទ្រូងផ្លូវតែម្ដង ។ ជុំវិញហេតុការណ៍នេះ បន្ទាប់ពីធ្វើ ការត្រួតពិនិត្យ និងវាស់វែងពីសំណាក់សមត្ថកិច្ច ជំនាញនោះ រថយន្តបង្កហេតុរួមជាមួយ និងអ្នកបើកបរត្រូវបានសមត្ថកិច្ច ជំនាញនាំទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីធ្វើការទូរទាត់ សំណងថ្លៃខូចខាត ចូលសម្បត្តិសាធារណៈ ៕
Categories:
ព័តមានជាតិ