កោះកុង ៖ កូនភ្លោះ៣នាក់ ជាកូនធម៌របស់សម្ដេចតេជោ បានទទួលអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលលោកតែងតែយកចិត្ដទុក្ខដាក់ ចំពោះប្រជាពលរដ្ឋណាមានកូនភ្លោះ កើតមកម្ដងទាំង ៣នាក់ សម្ដេចតែងតែយកទុក្ខដាក់ ទៅលើ កូនភ្លោះទាំង៣នាក់នោះ មិនថានៅទីឆ្ងាយ ទីជិតឡើយ ហើយសម្ដេចតែងតែយកកូនភ្លោះទាំង៣នាក់ ធ្វើជាកូនធម៌ទៀតផង មិនថា ត្រកូលអ្នកក្រ ឬអ្នកមានឡើយ។
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ កូនភ្លោះទាំង៣នាក់ ដែលមានទីនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដោយឪពុកឈ្មោះ ហាក់ ឡេង, ម្ដាយឈ្មោះ សូ ណាវី កូនភ្លោះទាំង៣នាក់ មាន១-ឈ្មោះឡោ ពិភក្ភ័រក្សា ២-ឈ្មោះ ឡោ ពិ ភ័ក្ភរស្មី ៣-ឈ្មោះឡោ ពិភ័ក្ភនិមល កូនភ្លោះទាំង៣នេះ ស្រីទាំង៣នាក់។
អំណោយរបស់សម្ដេចតេជោ ដែលបានផ្ដល់ជូនកូនភ្លោះទាំង៣នាក់ មាន អង្ក៤បាវ, ទឹកដោះគោ ១កេះ,ស្ករស ៥គីឡូក្រាម, សារ៉ុង ២, ក្រមា ២, ថវិកា ៣លានរៀល។
ម្ដាយកូនភ្លោះទាំង៣ លោកស្រី សូ ណាវី បានឱ្យដឹងថា កូនភ្លោះទាំង៣នាក់នេះ កើតនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៣ វេលាម៉ោង ៣.៣៥ នាទីល្ងាច នៅមន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
លោកស្រីសប្បាយចិត្ដណាស់ ដោយសម្ដេចបានផ្ដល់អំណោយ ដល់ក្រុមគ្រួសារគាត់ ។ ជាពិសេសសម្ដេចនិងលោកជំទាវ តែងតែយកចិត្ដទុក្ខដាក់ ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង មិនថាតែកូនភ្លោះ៣ប៉ុណ្ណោះទេ ឱ្យតែប្រជាពលរដ្ឋជួបបញ្ហាណាមួយ សម្ដេចនិងលោកជំទាវ តែងជួយភ្លាម។
លោកស្រីបានបញ្ជាក់ថា កូនភ្លោះទាំង៣នាក់នេះ ជាកូនទី២ របស់គាត់៕
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Recent Posts