អាមេរិក ​និង​កូរ៉េខាងជើង​​បាន​ប្រកាស​គម្រោង​ធ្វើ​​សមយុទ្ធ​យោធា​រួមគ្នា​ ទ្រង់ទ្រាយ​ធំ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​នេះ​​ ​ស្រប​ពេល​ដែល​​ភាព​តានតឹង​ក្នុង​ឧបទ្វីប​កំពុង​កើន​ឡើង​ក្រោយ​កូរ៉េខាងជើង​ ធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី ៣។
​​​​ សមយុទ្ធ​អាកាស​​ លើ​ដី​ និង​ក្នុង​ទឹក​ដែល​មាន​ឈ្មោះ​ថា ​កូន​ឥន្ទ្រីយ៍​នេះ ​នឹង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី ១ មីនា ​ដល់​ ៣០ ​មេសា។ ​ដោយ​ឡែក ​ចាប់​ពី​ថ្ងៃ​ទី ១១-២១ ​មីនា​យោធា​អាមេរិក​​នឹង​​សាកល្បង​សមយុទ្ធ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​​ដែល​ មាន​ឈ្មោះ​ថា ​”ដំណោះស្រាយ​គោល” ឬ​ Key Resolve។​
ជា​រឿយៗ​ ទីក្រុង​ព្យុងយ៉ាង​តែង​ហៅ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក ​និង​កូរ៉េខាងត្បូង​ថា ​ជា​ការ​​ហាត់​សម​ដើម្បី​ឈ្លានពាន។
ផ្ទុយ ​នឹង​ការ​លើក​ឡើង​របស់​កូរ៉េខាងជើង ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​សេអ៊ូល​ថា ​​សកម្មភាព​នេះ​​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​អធិបតេយ្យភាព​ សុទ្ធសាធ។
សមយុទ្ធ​កូន​ឥន្ទ្រីយ៍​​នឹង​ មាន​ការ​ចូលរួម​ពី​យោធា​អាមេរិក​ ១ ម៉ឺន​នាក់ និង​យោធា​កូរ៉េខាងជើង​យ៉ាង​ច្រើន​សម្បើម។ ​​ដោយ​ឡែក​ សមយុទ្ធ​​ដំណោះស្រាយ​គោល​​មាន​យោធា​អាមេរិក​ចូលរួម ៣៥០០ ​នាក់​ និង​យោធា​កូរ៉េខាងត្បូង​ ១ ម៉ឺន​នាក់៕

Recent Posts