នៅ​ទី​បំផុត​ ការ​ប្រកួត​ Europa League បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​ពី​ការ​ប្រកួត​វគ្គ ៣២​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២​បាន​បញ្ចប់​កាល​ពី​យប់​មិញ​នេះ។
ក្រុម​តោ​ខៀវ Chelsea បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ ស្មើ ​គ្នា ១-១ ទល់​នឹង​ក្រុម Sparta Praha។ លទ្ធផល​ស្មើ​គ្នា​នេះ គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​ក្រុម​នេះ ត្រូវ​ឡើង​ទៅ​វគ្គ​បន្ទាប់ ខណៈ​កាល​ពី​ជើង​ទី​មួយ Chelsea បាន​យក​ឈ្នះ ១-០។ នៅ​ក្នុង​ការ​ប្រកួត​នេះ កីឡាករ Lafata បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ Sparta Praha នាំ​មុខ​មុន​នៅ​នាទី​១៧ ប៉ុន្តែ​ Hazard បាន​សង​មួយ​គ្រាប់​វិញ​នៅ​នាទី​៩០។ តោ​ខៀវ នឹង​ត្រូវ​ឡើង​ទៅ​ជួប Steaua Bocuresti នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោយ​ពី​ Steaua Bocuresti ទម្លាក់ Ajax ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​ស្មើ​គ្នា ២-២ ទាំង​ពីរ​ជើង។
Hazard អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ Chelsea
ចំណែក ​ក្រុម​ហង្ស​ក្រហម​ Liverpool វិញ បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ឈ្នះ Zenit ដល់​ទៅ​៣-១ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ឲ្យ​ក្រុម​នេះ​មាន​មុខ​ទៅ​វគ្គ​បន្ត​នោះ​ទេ ដោយ​សារ​ចាញ់​កាល​ពី​ជើង​ទី​មួយ​ ២-០។ ការ​របូត​គ្រាប់​បាល់​មួយ​គ្រាប់​នៅ​ក្នុង​ដី​នេះ​ បាន​ធ្វើ​ឲ្យ Liverpool ត្រូវ​ធ្លាក់​តាម​ក្បួន​ away goals។ បី​គ្រាប់​របស់ Liverpool រក​បាន​ដោយ​ Suarez នៅ​នាទី​២៨, ៥៩ និង Allen នៅ​នាទី​៤៣ ខណៈ Hulk ជា​អ្នក​រក​គ្រាប់​ឲ្យ Zenit នៅ​នាទី​១៩។ Zenit នឹង​ត្រូវ​ឡើង​ទៅ​ជួប Basel ដែល​ឈ្នះ Dnipro Dnipropetrovsk ក្នុង​លទ្ធផល​សរុប ៣-១។
កីឡាករ​ក្រុម Zenit អបអរ​ក្រោយ​​ស៊ុត​បញ្ចូល​ទី Liverpool
រី ​ឯ​ក្រុម Atletico Madrid ក៏​មិន​មាន​វាសនា​បន្ត​ទៅ​វគ្គ​បន្ទាប់​នោះ​ដែរ ទោះ​បី​ជា​ឈ្នះ​ Rubin Kazan ១-០ ក៏​ដោយ។ មួយ​គ្រាប់​របស់ Falcao នៅ​នាទី​៨៦​នេះ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ខណៈ​កាល​ពី​ជើង​ទី​មួយ ក្រុម​នេះ​ បាន​ចាញ់​ដល់​ទៅ​២-០។ Rubin Kazan នឹង​ត្រូវ​ឡើង​ទៅ​ជួប Levante ដែល​ឈ្នះ Olympiakos ក្នុង​លទ្ធផល​សរុប​ ៤-០។
Newcastle ក៏​នឹង​ឡើង​ទៅ​ជួប​ Anzhi ក្រោយ​ពី​ Metalist ១-០ កាល​ពី​យប់​មិញ​នេះ ខណៈ​ជើង​ទី​មួយ​លទ្ធផល​ស្មើ​គ្នា ០-០។ Anzhi បាន​ទម្លាក់​ក្រុម Hannover ក្រោយ​ឈ្នះ​លទ្ធផល​សរុប ៤-២។
កីឡាករ​​ក្រុម Spurs អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​
ងាក ​ទៅ​មើល​ក្រុម​មាន់​ខ្នាយ​មាស Tottenham ឯណោះ​វិញ បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ក្រោយ​ពី Dembele ស៊ុត​មួយ​គ្រាប់​ចុង​ម៉ោង តាម​ស្មើ Lyon ១-១។ លទ្ធផល​ស្មើ​នេះ គឺ​ល្មម​បញ្ចប់​វាសនា​របស់ Lyon ក្រោយ​ជើង​ទី​មួយ Spurs ឈ្នះ ២-១។ Spurs នឹង​ត្រូវ​ជួប Inter Milan ក្រោយ​ពី​ក្រុម​មក​ពី​អ៊ីតាលី បាន​យក​ឈ្នះ CFR Cluj ៥-០។
លទ្ធផល​ទាំង​អស់​កាល​ពី​យប់​មិញ៖

Recent Posts