ភ្នំពេញ
៖
បុរសមានមុខរបរជាអ្នករើសអេតចាយម្នាក់បានលង់ទឹកស្លាប់ចោល
ប្រពន្ធ ក្លាយជាស្រីមេម៉ាយ
បន្ទាប់ពីដើររើសអេតចាយអស់កម្លាំងចុះទឹកដើម្បីលុបលាងខ្លួន
ខណៈពេលនោះបាវដាក់អេតចាយអណ្ដែតឆ្ងាយពីខ្លួន
ហើយជនរងគ្រោះស្រវាហក់ ទៅចាប់ក៏លិចទឹកលង់ស្លាប់តែម្តង
បើទោះបីជាប្រពន្ធប្រញាប់ប្រញាល់រត់ទៅហៅគេ
ឲ្យជួយក៏ជួយមិនទាន់ដែរ។
ឧប្បត្តិហេតុ
នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣
នៅចំណុចក្នុងទឹករណ្ដៅដី ខាងត្បូងទីលានចាក់សំរាម
ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរស
រងគ្រោះមានឈ្មោះ ជ្រុន ផល ភេទប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ
ឆែម ងឿន អាយុ៣៥ឆ្នាំ
ទាំងពីរនាក់ប្តីប្រពន្ធមានមុខរបរជាអ្នកដើររើសអេតចាយ
ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិពង្រ
ឃុំខ្វាវ ស្រុក ទ្រាំង ខេត្តតាកែវ។
ស្ត្រី
ឆែម ងឿន ប្រាប់ឲ្យដឹងថា
មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានដើរត្រឡប់មករើស
អេតចាយនៅទីលានចាក់សំរាម ក្បែរនោះប្រហែលជាង១០០ ម៉ែត្រ
ដោយសារអស់កម្លាំងពេក ពួកគាត់ទាំងពីរនាក់ ក៏ឈប់ចុះលប់លាងខ្លួន
នៅក្នុងទឹករណ្តៅដីជំរៅប្រហែលជា៣ទៅ៤ម៉ែត្រ។
ស្ត្រី
ឆែម ងឿន ប្រាប់បន្តថា ក្នុងពេលនោះគាត់បានបោកខោអាវ ស្រោមជើង
នៅក្បែរមាត់ទឹក ដោយឡែកប្តីរបស់គាត់ក៏បានជួយដុះលាងបាវដាក់អេតចាយ
ខណៈ ពេលនោះបាវបានអណ្តែតឆ្ងាយពីប្តីរបស់គាត់បន្តិច
ពេលឃើញដូច្នោះប្តីរបស់គាត់ក៏ បានលូកដៃឈោងចាប់បាវដាក់អេតចាយនោះ
ក៏ស្រាប់តែជ្រុលធ្លាក់ចូលទឹកជ្រៅលិច បាត់តែម្តង។
ភ្លាមៗនោះដែរគាត់ជាប្រពន្ធបានស្រវារត់ទៅភូមិនៅក្បែរនោះហៅ
គេឯង ឲ្យជួយ តែអ្វីៗបានហួសពេលអស់
គឺប្តីរបស់គាត់ដាច់ខ្យល់បាត់ទៅហើយ។
ក្រោយពី
កើតហេតុប្រជាពលរដ្ឋបានផ្តល់ដំណឹងនេះទៅដល់សមត្ថកិច្ចចុះមកពិនិត្យ
សាកសព និងបានសន្និដ្ឋាន ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់
ទឹកប្រាកដមែន មិនមែនជាករណីផ្សេងៗនោះទេ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ
ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Categories:
ព័តមានជាតិ