សៀមរាប
៖
សម្រែកឡានទឹកនិងសម្រែកទ្រហោយំទ្បើងកងរំពងពេញក្រុងសៀមរាប
ដោយសារតែមានអគ្គីភ័យមួយបានឆេះតូបលក់សាំងនិងលក់ភេសជ្ជះយ៉ាង
សន្ធោសន្ធៅទាំងព្រឹកបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស៍ដាំបាយ
តែពុំមានគ្រោះថ្នាក់មនុស្សណាម្នាក់នោះឡើយ។

គ្រោះ
អគ្គីភ័យដែលបានឆាបឆេះតូបលក់សាំងនិងលក់ភេសជ្ជះគ្មានសល់នេះ
បានកើតទ្បើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២២ខែកុម្ភៈ
ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវទៅសាលាបៀលប្រាយ ស្ថិតនៅក្នុងភូមិ
វិហាចិន សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។
នៅក្នុង
គ្រោះអគ្គីភ័យនោះដែរគេបានសង្កេតឃើញមានសមត្ថកិច្ចពាក់ព័ន្ធរបស់
ខេត្តសៀមរាបបានពង្រាយកម្លាំងយ៉ាងច្រើនដើម្បីជួយការពារសុវត្ថិភាព
ជូនប្រជាពលរដ្ឋ
ហើយក្នុងប្រតិបត្តិការជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យនោះដែរគេ
បានឃើញរថយន្តផ្នែកពន្លត់អគ្គីភ័យរបស់ស្នងការខេត្តចំនួន៣គ្រឿងបាន
ចុះមកបាញ់ពន្លត់ដើម្បីទប់ទល់ស្ថានការណ៍កុំឲ្យឆាបឆេះរាលដាលបន្ត
ទៀត។
បងស្រី
កឹម ផល្លា
ជាម្ចាស់តូបលក់ដែលត្រូវអគ្គីភ័យឆាបឆេះគ្មានសល់នេះបានប្រាប់
កម្ពុជាថ្មីឲ្យដឹងថា មុនពេលកើតហេតុ
គាត់ដាក់កំប៉ុងហ្គាស៍ដាក់ដាំបាយ
មួយសន្ទុះក្រោយមកក៏ឮសំឡេងផ្ទុះនៅមុខតូបលក់ដូររបស់គាត់
ពេលស្ទុះចេញមកមើលក៏ឃើញអណ្ដាតភ្លើងបានឆាបឆេះនៅពីមុខតូបរបស់
គាត់ និងរាលដាលចូលមកក្នុងបន្តទៀត។ បន្ទាប់មកអ្នកជិតខាង
ឃើញ
ក៏នាំគ្នាជួយពន្លត់តែមិនបានសម្រេចនោះទេ
ភ្លើងក៏នៅតែឆាបឆេះយ៉ាងខ្លាំងបន្តទៀត
លុះក្រោយមកទើបរថយន្តពន្លត់អគ្គីភ័យមកដល់
តែទោះបីជាយ៉ាងណាក៏ដោយក៏តូបលក់នេះ
ត្រូវបានអគ្គីភ័យលេបត្របាក់ឆាបឆេះគ្មានសល់អ្វីនោះឡើយ។
បើ
តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ភឹង ចន្តារិទ្ឋ ស្នងការរង
ទទួលបន្ទុក ផ្នែកបង្ការ
និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តបានឲ្យដឹងថា
ករណីគ្រោះអគ្គីភ័យនេះបានកើតទ្បើងបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស៍
នៅពេលដាំបាយ។
ដូច្នេះក្នុងនាមលោកជាអ្នកទទួលបន្ទុកផ្នែកពន្លត់អគ្គីភ័យសូម
អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះ
ភ្លើងទៀន ធូប
ជាពិសេសគឺកំប៉ុងហ្គាស៍ចាស់ៗដែលបងប្អូនយកមកប្រើប្រាស់ព្រោះវា
ងាយនឹងផ្ទុះខ្លាំងណាស់៕
Categories:
ព័តមានជាតិ