ជ័យ
កុសល អ្នកប្រដាល់ជើងចាស់នៃក្លិបសឹង្ហៈកីឡា
នឹងត្រូវប្រកួតជាមួយមាស ភីរម្យ អ្នកប្រដាល់ក្លិបកងទ័ពជើងទឹក
នៅលើសង្វៀនTV5 Arena នាល្ងាចថ្ងៃអាទិត្យទី៣ ខែមីនា ឆ្នាំ២០១៣ខាងមុខនេះ។
អ្នក
ប្រដាល់ទាំងពីរនាក់នេះ មិនដែលជួបគ្នាទេពីមុនមក។ មាស ភីរម្យ
ពុំមែនជាអ្នកប្រដាល់ថ្មីនោះទេ
គឺគេក៏ជាអ្នកប្រដាល់ជើងចាស់ម្នាក់ដែរ
គ្រាន់តែពុំមានឈ្មោះល្បីដូចជាជ័យ កុសល។
មាស
ភីរម្យ មិនសូវល្បីមែន តែឡើងប្រកួតមិនសូវដែលចាញ់នោះទេ។
គេប្រកួតចុងក្រោយនេះ វាយឈ្នះភី សាយ័ន
អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ ដោយពិន្ទុ។ អ្នកប្រដាល់រូបនេះ
មានកាយសម្បទាខ្ពស់ជាងកុសល តែផ្លែចាញ់ជ័យកុសលហើយ។
កុសល
គេចាស់បន្តិចហើយ ប៉ុន្តែផ្លែរបស់គេនៅតែល្អដដែល។
គេចាញ់តែហត់ប៉ុណ្ណោះ។ គេប្រកួតចុងក្រោយ
វាយចាញ់អ្នកប្រដាល់ថៃAmin Matli ដោយ
ពិន្ទុ។ ប្រកួតពីរទឹកដំបូង ដឹងថាកុសលវាយល្អនិងខ្លាំងហើយ
តែចាប់ពីទឹកទី៣ទៅ គេចាប់ផ្តើមស្រុតធ្លាក់ហើយ។ ចាំមើល តើជ័យ កុសល
គេអាចយកឈ្នះមាស ភីរម្យ បានឬអត់ ?។
ជួង ទីតា អ្នកប្រដាល់ក្លិបសឹង្ហៈកីឡា នឹងឡើងសងសឹកBidaut Dereck អ្នកប្រដាល់ក្លិបផ្សារបឹងទំពុនកីឡា។ Bidaut Dereck ជាអ្នកប្រដាល់ជនជាតិបារាំង រស់នៅស្រុកខ្មែរ ដែលបានវាយឈ្នះ ទីតា ដោយពិន្ទុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣។
Bidaut Dereck បានតែ
ខ្ពស់ទេ ឯក្បាច់ប្រដាល់មិនជាប៉ុន្មានទេ។ មួយទៀត
គេក៏មិនខុសគ្នាជាមួយអ្នកប្រដាល់ខ្មែរយើងដែរ
គឺឆាប់ហត់និងអស់កម្លាំងស៊ុហ្វ បន្ទាប់ពីវាយបានបីទឹកហើយនោះ។
ទោះជាយ៉ាងណា Bidaut Dereck នៅតែមានប្រៀបលើជួង ទីតាដែរ ត្រង់ថាគេខ្ពស់ មានដៃ ជើង វែងងាយស្រួលក្នុងការប្រកួត។
ទីតា គេវាយខ្លាំង តែក៏ឆាប់អស់ដែរ។ គេខ្លាំងកណ្តាប់ដៃ កែងនិងទាត់។ លើកនេះមិនដឹងថា គេសងសឹកBidaut Dereck បានសម្រេច
ឬអត់នោះឡើយ។ ការប្រកួតចុងក្រោយ ទីតាវាយឈ្នះយ៉ាម ពិសិដ្ឋ
អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាដោយពិន្ទុ។
ចំណែកការប្រកួតចុងក្រោយរបស់Bidaut Dereck គឺវាយឈ្នះជួង ទីតា នេះឯង។
យិន
បូរិន អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ៣ នឹងជួបប្រកួតជាមួយ
ឡុង ប៊ុនយីម អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា។ ពួកគេពីរនាក់នេះ
ពុំដែលជួបគ្នាទេពីមុនមក។
ឡុង
ប៊ុនយីម ក៏ដូចជាយិន បូរិនដែរ
គឺឡើងប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ ពុំដែលឈ្នះគេទេ។ ប៊ុន យីម
ប្រកួតចុងក្រោយវាយចាញ់ សេង កំសត់
អ្នកប្រដាល់ក្លិបខេមរិន្ទមានរិទ្ធដោយពិន្ទុ ឯយិន បូរិន
ប្រកួតចុងក្រោយវាយចាញ់ថៃ ណារិន
អ្នកប្រដាល់ក្លិបប៉ោយប៉ែតដោយពិន្ទុ។
រវាងអ្នកប្រដាល់ទាំងពីរជួបគ្នានេះ មិនដឹងថានរណាជួបសំណាងល្អ នរណាជួបសំណាងអាក្រក់នោះឡើយ។
ពេជ្រ
ប៊ុនសេន អ្នកប្រដាល់ក្លិបខេមរិន្ទមានរិទ្ធ
ត្រូវជួបប្រកួតជាមួយយ៉ាម ពិសិដ្ឋ
អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា។ ពួកគេទាំងពីរមិនដែលប៉ះគ្នាទេ។
យ៉ា
ម ពិសិដ្ឋ គេមានប្រវត្តិប្រកួតក្រោយសេន ប៊ុនសេនទេ។
តែប៊ុនសេនគេបាត់មុខមួយរយះយូរដែរ
ដោយទើបតែវិលមកវិញនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ
ហើយបានវាយឈ្នះផល សីហា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ។
រវាងពេជ្រ ប៊ុនសេន និង យ៉ាមពិសិដ្ឋនេះ អ្នកណាឈ្នះ អ្នកណាចាញ់នោះ គឺពុំអាចទាយមុនបានទេ៕
Categories:
សុខភាព និង កីឡា