ភ្នំពេញៈ បុរសម្នាក់ ជាម្ចាស់ដីឡូត៍ម្នាក់ បានចាប់គោ ប្រជាពលរដ្ឋ ចំនួន២២ក្បាល បង្ខាំងទុក ដើម្បីជំរិតទារ ប្រាក់ចំនួន ២ពាន់ដុល្លារ ទោះបីជាប្រជាពលរដ្ឋអង្វរ យ៉ាងណា ក៏មិនព្រម ទើបប្រជាពលរដ្ឋប្តឹងទៅ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅ ទាំងយប់ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែ ពេលសមត្ថកិច្ចចុះទៅដល់ ហើយបានចរចា ជាមួយម្ចាស់ដីឡូត៍ យ៉ាងក៏ម្ចាស់ដីឡូត៍នោះ នៅតែមិនព្រមថែមទាំងទារ លុយ២ពាន់ដុល្លារ ឲ្យបាន ទើប អាជ្ញាធរ សម្រេចឲ្យកម្លាំងវាយខ្នោះ ជនសង្ស័យ បញ្ជូនទៅកាន់ព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមផ្លូវ ច្បាប់ ចំណែកសត្វគោ បានប្រគល់ទៅឲ្យម្ចាស់វិញហើយ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២១និង១០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្នុងដីឡូត៍ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌ពីនគរបាល បានឲ្យដឹងថា ម្ចាស់ដីឡូត៍មានឈ្មោះ ឡៅ តុង ភេទប្រុស អាយុជាង៤០ឆ្នាំ មាន មុខរបរជាទាហាន មានទីលំក្នុងភូមិកើត ហេតុ រីឯគោដែលម្ចាស់ដីឡូត៍ ឃាត់នោះ មាន ចំនួន២២ក្បាល និង មានម្ចាស់គោ ៨គ្រួសារ រស់នៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលជាម្ចាស់គោបាននិយាយថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែលែងគោ ឲ្យស៊ីស្មៅ តាម វាលស្រែលុះដល់ពេលល្ងាច គោរបស់ពួក ក៏វិលត្រឡប់ទៅផ្ទះវិញ ជាធម្មតា លុះល្ងាចថ្ងៃកើតហេតុ ពួក គាត់មិនបានឃើញគោវិលត្រឡប់ទៅផ្ទះ ក៏បាននាំគ្នាដើររកគ្រប់ច្រកល្ហកទាំងមិនឃើញ ពេលមកដល់ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ក៏ទទួលដំណឹងពីប្រជាពលរដ្ឋ នៅក្នុងភូមិថា មានម្ចាស់ ដីឡូត៍ម្នាក់ បានឃាត់សត្វ គោចំនួន ២២ក្បាលទុក ពេលនោះពួកគាត់ទាំងអស់គ្នា ក៏បាននាំគ្នាទៅមើល ឃើញជាក់ពិតជាគោរបស់ពួកគាត់ ក៏បានអង្វរសុំពីម្ចាស់ដីឡូត៍ ប៉ុន្តែពេលនោះម្ចាស់ដីឡូត៍ មិនព្រម ដោយបានទារលុយពីពួកគាត់ចំនួន២ពាន់ដុល្លារ សងថ្លៃគោស៊ី ផលដំណាំរបស់គេ ។ ប៉ុន្តែនៅក្នុង ដីឡូត៍ គឺគ្មានដំណំអ្វីទេ គឺមានតែស្មៅតែប៉ុណ្ណោះ ដោយសារតែអង្វរ យ៉ាងក៏ម្ចាស់ដីឡូត៍មិនព្រម ទើប ប្រជាពលរដ្ឋបានប្តឹង ទៅនគរបាលឲ្យ ចុះជួយអន្តរាគមន៍ ដោយបាននិយាយ ចរចារជាមួយម្ចាស់ដីឡូត៍ សុំឲ្យប្រគល់គោ ជូនប្រជាពលរដ្ឋវិញ តែ ម្ចាស់ដីឡូត៍នោះមិនព្រម ទោះបីជា សមត្ថកិច្ចខំនិយាយយ៉ាងណា ក៏នៅតែមិនយល់ព្រម ទើបសមត្ថកិច្ចចាប់វាយ ខ្នោះជននោះតែម្តង ដើម្បីបញ្ជូនមកកាន់ជំនាញ ព្រហ្មទណ្ឌដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋបានបន្តទៀតថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះរួច ទើប ម្ចាស់ដីឡូត៍ ព្រម ប្រគល់គោ ទៅឲ្យម្ចាស់គោវិញ ហើយសុំតែរួចខ្លួននោះទេ ។ បច្ចុប្បន្នម្ចាស់ដីឡូត៍ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់៕
Categories:
ព័តមានជាតិ