ភ្នំពេញ ​ ៖​ បុរស​អ្នក​ជិះ​ម៉ូតូ​សង់​កូរ៉េ​ម្នាក់​បាន​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​រថយន្ត​ឡង់គ្រីស័រ​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ក្នុង​ស្ថានភាព​ ស្រវឹងស្រា​ជោកជាំ​បាន​បើក​បុក​ទាំង​កម្រោល​ ខណៈ​ពេល​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា ​ហើយ​ក្រោយពី​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ តែ​ព្រះ​មិន​ជួយ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ ខណ្ឌដង្កោ ​ដេញ​តាម​ឃាត់​ជាប់​នៅ​ចំណុច​រង្វង់​មូល​ដីក្រហម។
សមត្ថកិច្ច ​ប្រាប់​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ នឹង ៣៥ នាទី​យប់​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅ​ចំណុច​ក្បែរ​មណ្ឌល​សុខភាព​ចំការ​ដូង តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ។
មន្ត្រី ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ឡង់​គ្រីស័​រ​មានឈ្មោះ ទេព សារី ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មុខរបរ​ជា​យោធា រស់នៅ​សង្កាត់​រលួស ខណ្ឌដង្កោ ដោយឡែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ ឈ្មោះ ជួន តុ​ន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ។
សាក្សី ​នៅ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​សង​កូរ៉េ ពណ៌​ក្រហម តែម្នាក់ឯង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់​មាន​រថយន្ត​ឡង់​គ្រីស័​រ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2A -6048 បើកបរ ​បញ្ច្រាសទិស​គ្នា​ពី​ជើង​ទៅ​ត្បូង អ្នកបើករថយន្ត​មាន​ស្ថានភាព​ស្រវឹងស្រា​ជោគ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ចូល​ទៅ​ចំណីផ្លូវ​ម្ខាង ​ទៀត​ស្ទុះ​ទៅ​បុក​ម៉ូតូ​ពេញទំហឹង រួច​​អូស​ម៉ូតូ​ជាង ២០ ម៉ែត្រ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ធ្ងរ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។
សាក្សី ​បញ្ជាក់​ប្រាប់​ថា ក្រោយពី​កើតហេតុ​រថយន្ត​ឡង់​គ្រីស័​រ​ប​ង្ក​បាន​ព្យាយាម​បន្ថែម​ល្បឿន​បើក​ រត់​ឆ្ពោះទៅ​ទិស​ខាងត្បូង ​ដើម្បី​គេចវេស​ពី​ហេតុការណ៍ តែ​អំពើអាក្រក់​ព្រះ​មិន​តាម​ជួយ​នោះ​ទេ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ដេញ​ចាប់​រថយន្ត​បង្កហេតុ រហូតដល់​ចំណុច​រង្វង់​ដីក្រហម សង្កាត់​រលួស ទើប​ឃាត់​រថយន្ត​បាន។
ប្រភព ​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ថា ក្រោយពី​ឃាត់​រថយន្ត​និង​អ្នក​បើកបរ​បាន ​សមត្ថកិច្ច​ក៏បាន​នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ ដោះស្រាយ​តាមច្បាប់៕

a


Recent Posts