ភ្នំពេញ ៖ តួលេខ​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា បានសម្លាប់​មនុស្ស​៤​នាក់និង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាលចំនួន​៨២១​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​
            នាយកដ្ឋាន​ស​ណ្ឋា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​គ្រោះថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស៧​លើក (​ យប់​៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ ប្រុស ​) របួសធ្ងន់​៧​នាក់ ( ស្រី​២​នាក់ ​) និង​របួសស្រាល​១៤​នាក់ (​ ស្រី​៨​នាក់ ​) ។​
            ក្នុង​គ្រោះថ្នាក់​ចរាចរ​ទាំង​៧​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៤​គ្រឿង ក្នុង​នោះ​ម៉ូតូ ៨​គ្រឿង និង​រថយន្ត​ធុន​តូច​៦​គ្រឿង ។ ប្រភព​ខាងលើ​ឲ្យ​ដឹង​បន្តទៀតថា​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​បើកបរ​ល្មើស​ល្បឿន​មាន ២​លើកមិន​គោរព​សិទ្ធ​អាទិភាព​១​លើក ប្រជែង​គ្រោះថ្នាក់​២​លើក ស្រវឹង​១​លើក សណ្ដោង​រថយន្ត​ដាច់​ខ្សែ​ក្រឡាប់​១​លើក ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូមិន​ពាក់មួក​សុវត្ថិភាព​៣​នាក់ (​ យប់​៣​នាក់​ )។​
            ចំពោះ​រថយន្ត​ដែល​ទទួលរង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣​នេះ មាន​ចំនួន​១២១​គ្រឿង គឺ​រថយន្តទេសចរណ៍​២​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​៤០​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​១៨​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​៦១​គ្រឿង ។​
            រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​/​ខណ្ឌ ២​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាលរាជធានី​/​ខេត្ត ៦២​គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​៥៧​គ្រឿង ៕


Recent Posts