ភ្នំពេញ ​៖​ យុវជន​ពីរ​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​និង​ម្នាក់ទៀត​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​រវាង​រថយន្ត​និង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​ ហើយ​អ្នក​បើកបរ​រថយន្ត​ដោយ​ស្ថិត​ក្នុង​ភាព​ស្រវឹង​ផង​នោះ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​បែក​មុខមាត់​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​១៩​ខែ​ កុម្ភៈ​ឆ្នាំ​២០១៣​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចំណុច​មុខ​សាលាក្ដី​ខ្មែរក្រហម​ស្ថិត​ក្នុង​ទឹកដី​ភូមិ​ត្រពាំង​ទួល​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សេន​ជ័យ៕
វិទូ
a

Recent Posts