ទីក្រុងឡុងដ៍៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានឲ្យដឹងថា ទីក្រុងប៉េកាំងចិន បានទទួលរងការ បំពុលបរិយាកាសនាពេលថ្មីៗនេះ ដែលការបំពុលនោះដែរ វាបានធ្វើឲ្យមានការ យល់ដឹងក្នុងបទពិសោធន៍ ទូទាំងពិភពលោក។

ចំពោះបញ្ហាការធ្វើអោយខូច ដល់បរិស្ថាននោះ ដែលទីក្រុងប៉េកាំង និងទីក្រុងមួយចំនួនរបស់ចិន ស្របពេលជាមួយគ្នា ទទួលរងនិងភាពប្រឈមចំពោះ បញ្ហាបំពុលបរិយាកាសយ៉ាងខ្លាំង អស់រយៈពេលជាច្រើន ទសវត្សចុងក្រោយនេះ ហើយវានៅតែជាបញ្ហា ប្រឈមដដែល នៅក្នុងទីក្រុងមួយចំនួន សម្រាប់បណ្តាប្រទេសដែល ជឿនលឿនគ្រប់ វិស័យ។ទីក្រុងឡុងដ៍ បានទទួលរងផលប៉ះពាល់ នូវផ្សែងអ័ព្ទពុលយ៉ាងគំហុក កាលពីពេលកន្លងទៅ ហើយជាលទ្ធផលនោះ វាបានផ្លាស់ប្តូរនូវ គោលនយោបាយជាច្រើនយ៉ាងរហ័ស។ ហើយវានៅតែប្រឈមមុខ ចំពោះភាពប្រណាំងប្រជែង ផ្នែកសុខាភិបាលសាធារណៈ ដែលវិស័យនេះ វាកំពុងតែស្វះស្វែងរក ដើម្បីលៃលកដោះស្រាយតាមរយៈ ផ្សព្វផ្សាយមួយស្តីពីបរិស្ថាន នាំមកនូវសុខភាពល្អ។លោក Murad Qureshi ប្រធាននៃគណៈកម្មាធិការបរិស្ថាន និងសុខាភិបាលនៃសភាទីក្រុងឡុងដ៏ ដែលទទួលខុសត្រូវ ទៅលើការងាររបស់ អភិបាលក្រុងឡុងដ៏ បានពិភាក្សាគ្នាស្តីអំពីប្រវត្តិ នៃផ្សែងអ័ព្ទពុលរបស់ទីក្រុង និងអំពីវិធីដែលពួកគេ បានឈានទៅរកការខិតខំ ព្យាយាមរកដំណោះស្រាយថ្មីមួយ។លោកបាននិយាយថា “នៅក្នុងឆ្នាំ ១៩៥២ យើងទទួលបានរឿងរ៉ាវ យ៉ាងអាក្រក់បំផុត អស់រយៈពេលពីរបីសប្តាហ៍ នៃការបំពុលស្ពាន់ធ័រអុកស៊ីត (sulphur oxide pollution) ដែលការបំពុលនោះ ដោយនិយាយឲ្យងាយយល់ទៅគឺថា អ្នកក្រុងឡុងដ៏ទាំងនោះ បានកំពុងតែធ្វើឲ្យមានចំនួន មនុស្សស្លាប់ពីការទទួលរង ផ្សែងអ័ព្ទពុលយ៉ាងសម្បើម”។លោកវេជ្ជបណ្ឌិត Gary Fuller សាស្ត្រាចារ្យជាន់ខ្ពស់ប្រចាំនៅឯ ក្រុមអ្នកសិក្សាស្រាវជ្រាវផ្នែកបរិស្ថាន ស្ថិតនៅក្នុងមហាវិទ្យាល័យ របស់ព្រះមហាក្សត្រ ក្នុងទីក្រុងឡុងដ៏ បានប្រាប់ដល់សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា “នៅឆ្នាំ១៩៥២ ផ្សែងអ័ព្ទពុល បានសម្លាប់មនុស្សជាថ្មីម្តងទៀត ពីចន្លោះ ៤នាក់ ទៅដល់ ១២.០០០នាក់ ក្នុងរយៈ ពេលជាង ៤ ទៅ ៥ថ្ងៃ ហើយនេះវាជារឿងគ្រោះមហន្តរាយមួយ”។លោកវេជ្ជបណ្ឌិតបានបន្តថា “វាមិនមែនជារឿងផ្សែងអ័ព្ទពុល ជាលើកដំបូងនោះទេ គឺវា ជារឿងដែលវាមានផ្សែង អ័ព្ទពុលជាច្រើន ស្ថិតនៅក្នុងទីប្រជុំជន ដែលមានឧស្សាកម្មរីកចម្រើន ពីមុនវាកើតមានឡើងនៅក្នុង ប្រទេសបែលហ្ស៊ិក និងសហរដ្ឋអាមេរិក ហើយផ្ទុយទៅវិញ ការពុលផ្សែងអ័ព្ទនៅទីក្រុងឡុងដ៍ ដែលធ្វើឲ្យល្បីល្បាញពាសពេញ ដោយសារតែមានចំនួនមនុស្ស ដែលពួកគេបានស្លាប់ជាច្រើននាក់ នៅក្នុងរយៈពេលដ៏ខ្លី បែបនេះ”។លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា “ចាប់តាំងពីឆ្នាំ ១៩៥២ ការបំពុលបរិយាកាសរបស់ទីក្រុងឡុងដ៍ បានធ្វើឲ្យអាកាសធាតុមានការប្រែប្រួល ដូច្នេះហើយ យើងគួរតែបោះបង់ឈប់គាំទ្រ ការប្រើប្រាស់ដុតធ្យូងថ្ម ដើម្បីអុជបំភ្លឺលំនៅដ្ឋានរបស់ពួកយើង ដោយនាំគ្នាប្រើប្រាស់ឧស្ម័ន តាមបែបធម្មជាតិវិញ ក៏ប៉ុន្តែអ្នករស់នៅទីក្រុងឡុងដ៏នៅតែ មានបញ្ហាប្រឈមចំពោះការបំពុលជាច្រើន។ ម៉្យាងវិញទៀត នាពេលសព្វថ្ងៃនេះ បញ្ហា ប្រឈមជាច្រើនរបស់យើង គឺវាកើតចេញមកពីការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរដ៏មមាញឹក។ប៉ុន្តែការប្រើប្រាស់នៃប្រេងសាំងសុទ្ធ នៅក្នុងទីក្រុងឡុងដ៏ នៅក្នុងឆ្នាំ១៩៥២ ហើយនៅ ក្នុងទីក្រុងប៉េកាំង និងការឡោមព័ទ្ធជុំវិញ ទីក្រុងរបស់ខ្លួននាពេលបច្ចុប្បន្ននេះ គឺវាមានស្រដៀងគ្នាមួយ រវាងទីក្រុងទាំងពីរនោះ។ ហើយយ៉ាងណាមិញ បទពិសោធន៍ជាច្រើន អាចជាមេរៀនចំពោះទីក្រុងប៉េកាំង និងចំពោះទីក្រុងឡុងដ៏។លោកវេជ្ជបណ្ឌិត Fuller បាននិយាយថា ដូចជាទីក្រុងមួយចំនួន របស់អឺរ៉ុបទាំងមូលនោះ ហើយទីក្រុងឡុងដ៏ក៏មានបញ្ហាជាច្រើន ដោយមានការបំពុលនូវ សារធាតុឌីអុកស៊ីតនីត្រូហ្សែន (nitrogen dioxide)និងសារធាតុ PM10, PM2.5 ចេញមកពីចរាចរ (គឺមានសារធាតុផ្សំ នៅក្នុងបរិយាកាស នៅពេលដែលយើងបាន ដកដង្ហើមចេញចូល វាបង្កឲ្យមាន ការបំផ្លាញនៅក្នុងខ្លួនមនុស្សយើង ដោយសារធាតុ PM 2.5 មានកម្រិតបំពុលតិចតួចជាងនេះ ហើយវាអាចបង្កការបំផ្លាញ ច្រើនជាងនេះទៅទៀត ដោយសារតែពួកវាអាច ស្រូបចូលទៅផ្នែក ខាងក្នុងនៃដងខ្លួន ឬក៏ចូលទៅតាមស្បែក)។លោកបានបន្តថា “មានអាទិភាពចំនួនពីរគឺ ទី១ អ្នកអាចស្វះស្វែងរកដើម្បីគ្រប់គ្រង ការបំពុលបរិយាកាសគ្រប់ពេលវេលា ឬក៏អ្នកអាចស្វះស្វែងរក ដែលវាមានប្រតិកម្មតប និងព្យាយាមគ្រប់គ្រងការបំពុលបរិយាកាស ដែលកើតមានឡើងនៅពេលនេះ នៅពេល ដែលវាមានការយកចិត្តទុកដាក់ ចំពោះការបំពុលនូវសារធាតុ PM2.5 នៅក្នុងទីក្រុងប៉េកាំង ដែលវាមានផ្សែងធ្យូងថ្មចាស់ៗជាច្រើន ហើយផ្សែងទាំងនេះវាចេញប្រភពមក ពីរោងចក្រឧស្សាហកម្មដែល មានតាំងតែពីមុនមកនោះ។ ដូច្នេះហើយ យើងតម្រូវឲ្យ មានដំណោះស្រាយមួយបែបនេះ ដែលវាចេញមកពីប្រភព ខាងក្រៅទីក្រុងផងដែរ”។លោកបន្ថែមទៀតថា “ប្រសិនបើយើងពិនិត្យមើលប្រភេទ នៃលក្ខខណ្ឌខុសៗគ្នា ដែល លក្ខខណ្ឌទីក្រុងប៉េកាំង ធ្លាប់ឆ្លងកាត់ជាមេរៀន រួចមកហើយនាពេលថ្មីៗនេះ ហើយវាជា រឿងមួយដែលយើងរួមគ្នា ដោះស្រាយនូវបរិយាកាសនោះ ហើយចំពោះបរិយាកាសនោះដែរ វាស្តុកនៅលើអាកាសនៃទីក្រុង រហូតដល់បញ្ហាទាំងអស់នោះ វាបទពិសោធន៍ មានប្រភពចេញពីខាងក្នុងទីក្រុងដូចគ្នា៕


Recent Posts