ភ្នំពេញ
៖
បុរសជាកម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុង
ផ្ទះជួលមួយកន្លែង នៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ
និងបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨
ខែកុម្ភៈ ឆ្នាំ២០១៣។
ប្រជាពលរដ្ឋ
នៅក្បែរកន្លែងកើតហេតុបានរាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋានថា
ជនរងគ្រោះឈ្មោះ ណុប ឡាន់ ហៅ រ៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ
មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅស្រុកកោះអណ្ដែត
ខេត្តតាកែវ។
បើតាម
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា
កន្លងមកជនរងគ្រោះតែងតែក្រោកទៅធ្វើការ
ហើយផ្ទះនេះជនរងគ្រោះជួលស្នាក់នៅតែម្នាក់ឯង
ប៉ុន្តែបាត់ជនរងគ្រោះមិនឃើញចេញទៅធ្វើការរយៈពេល២ថ្ងៃ
ហើយទ្វារផ្ទះបិទរហូតដោយមានការងឿងឆ្ងល់ក៏ហៅម្ចាស់ផ្ទះមក
បើកទ្វារមើល ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ស្អុយទៅហើយ
ដោយពុំមានស្លាកស្នាមអ្វីទេ។
ប៉ូលិសមូលដ្ឋានបានសន្និដ្ឋានថា ករណីនេះជនរងគ្រោះស្លាប់ដោយសារជំងឺខ្យល់ .គរពុំមានស្លាកស្នាមលើដងខ្លួនឡើយ៕
Categories:
ព័តមានជាតិ