ភ្នំពេញ៖
តារាចម្រៀងសំនៀងស្រួយ រំជួលចិត្តប្រចាំផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា
ត្រូវបានបណ្តាញ សារព័ត៌មានក្នុង ស្រុកមួយចំនួន ចុះផ្សាយជាហូរហែ ខណៈនាងកំពុង
តែជ្រកកោននៅលើទឹកដី សហរដ្ឋអាមេរិកថា តារាចម្រៀងប្រចាំ ផលិតកម្ម ថោន រូបនេះ
គ្រោងចេញពីទឹកដី សហរដ្ឋអេមេរិក ទៅសម្តែងនៅ ប្រទេសបារាំងបន្តទៀត
ជាមួយអតីតតារា ចម្រៀងរួមទ្រនំ នៅក្នុងផលិតកម្ម ហង្សមាសលោក ណុប បាយ៉ារិទ្ធ
និងតារាចម្រៀង មួយចំនួនផ្សេងទៀត ។
ដោយសារតែមានបណ្តាញ សារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយថា តារាចម្រៀងស្រគត់ស្រគំ សុគន្ធ នីសា ត្រូវចេញទៅសម្តែង នៅប្រទេសបារាំង ធ្វើឲ្យមហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ (Fan) របស់នាងមួយចំនួន គិតថាតារាចម្រៀងរូបនេះ ប្រហែលជាមិនត្រឡប់ មកកម្ពុជាវិញនោះទេ ដោយសារតែនាង ត្រូវចេញទៅសម្តែងនៅ លើទឹកដីប្រទេសបារាំង ។ ប៉ុន្តែចំពោះការលើកឡើងនោះ ហាក់កំពុងតែស្រពិចស្រពិល និងធ្វើឲ្យមានការងឿង ឆ្ងល់យ៉ាងខ្លាំងពី សំណាក់មហាជនទូទៅ និងស្រទាប់យុវវ័យ ព្រោះថាថ្មីៗនេះនៅលើ Account Facebook របស់ ស្រីស្រស់ទងវង សុគន្ធ នីសា បានសរសេរបង្ហោះថា "ខ្ញុំប្រឡប់មកវិញហើយ , សួស្តី កម្ពុជា " ( M back, Hello Cambodia... :D) ។
តាមរយៈការសរសេរបង្ហោះនៅលើ Facebook របស់នាងបែបនេះ ត្រូវបានទស្សនិកជនដែល និយមប្រើប្រាស់បណ្តាញ សង្គមដ៏ពេញនិយម មួយនេះនិង ក្រុម អ្នកគាំទ្រ (Fan) របស់នាងមានការភ្ញាក់ផ្អើល នឹងថែមទាំងមានសម្តែង ចិត្តត្រេចអរស្វាគមន៍ ដំណើរត្រឡប់មកវិញ របស់នាងយ៉ាងច្រើន ។ ចំពោះដំណើរត្រឡប់មក កម្ពុជាវិញរបស់ស្រីស្រស់ សុគន្ធ នីសា នាពេលនេះហាក់នៅ មិនទាន់ដឹងច្បាស់នៅឡើយទេ ហើយក៏ស្ថិតនៅក្នុង មន្ទិលសង្ស័យរបស់ មហាជនផងដែរ ព្រោះថានៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់សុគន្ធ នីសា បានសរសេរថានាងប្រឡប់មក កម្ពុជាវិញ តែនាពេលកន្លងមក មានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនបាន ចុះផ្សាយថានាងចេញ ទៅសម្តែងនៅ ប្រទេសបារាំងបន្តទៀត បន្ទាប់ពីនាងចេញ ពីសហរដ្ឋអាមេរិក ។
ដូច្នេះការប្រឡប់មក កម្ពុជាវិញរបស់កញ្ញា សុគន្ធ នីសា នាពេលនេះកំពុងតែធ្វើ ឲ្យមហាជនងឿង ឆ្ងល់យ៉ាងខ្លាំង ថាតើតារាចម្រៀងរូបនេះ ត្រឡប់មកកម្ពុជា វិញឬយ៉ាងណា ? ប៉ុន្តែនៅក្នុង Account ហ្វេសប៊ុក របស់តារាចម្រៀងរួមទ្រនំ លោក ករុណា ពេជ្រ បានបញ្ជាក់យ៉ាងច្បាស់ថា សុគន្ធ នីសា នឹងត្រឡប់មកដល់ ប្រទេសមាតុភូមិកំណើតវិញ នៅថ្ងៃនេះ ដោយមានទាំង ការអំពាវនាវឲ្យអ្នកគាំទ្រ ជួយអបអរសាទរ នាងទៀតផង៕

Categories:
សិល្បះ