រាជធានីភ្នំពេញ ៖ នារីម្នាក់ដើរឆ្លងផ្លូវ
ត្រូវម៉ូតូវីវ៉ាកញ្ចាស់នៅសល់តែគ្រោងឆ្អឹង ជិះទៅបុក បណ្តាលឱ្យដួលរងរបួសធ្ងន់
ចំណែកម៉ូតូមិនបានដួលធ្វើឱ្យអ្នកជិះរងរបួសទេ ។ គ្រោះថ្នាក់នេះ
កើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទីយប់ ថ្ងៃទី១៦ កុម្ភៈ ២០១៣ នៅចំណុចផ្លូវលេខ
២១៧ កែងមហាវិថីព្រះមុនីវង្ស ត្រង់ស្តុបហ្សាដឺហ្គោ ក្នុងសង្កាត់ផ្សារថ្មីទី២
ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា
ម៉ូតូវីវ៉ាកញ្ចាស់នៅសល់តែតួម៉ូតូ ពណ៌ខ្មៅ ជិះគ្នា២នាក់ ស្រីម្នាក់
ប្រុសម្នាក់ តាមផ្លូវលេខ២១៧
ពីកើតទៅលិចក្នុងល្បឿនលឿនពេកទៅបុកនារីវ័យក្មេងម្នាក់ដើរឆ្លងផ្លូតាមមហាវិថីព្រះមុនីវង្ស
ពីជើងទៅត្បូង បណ្តាលឱ្យដួលសន្លប់ឈឹង
រីឯម៉ូតូវីវ៉ានោះមិនបានដួលធ្វើឱ្យអ្នកជិះរងរបួសទេ។
នារីរងគ្រោះមានឈ្មោះគឹម ហួយ អាយុ១៦ឆ្នាំ
ស្នាក់នៅសង្កាត់ផ្សារអូរឫស្សីទី៣ ខណ្ឌ៧មករា រងរបួសធ្ងន់
បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកអ្នកបើកម៉ូតូបង្កមានឈ្មោះប៉ិច
កក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករដឹកគ្រឿងសមុទ្រនៅផ្សារថ្មី
ស្នាក់នៅម្តុំផ្សារថ្មី ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
Categories:
ព័តមានជាតិ