វ៉ាន​ វីវ៉ា និង​ ភេឌី ម៉ឺនសុភា​ ​នឹង​ធ្វើ​ឲ្យ​ផ្អើល​​ថ្ងៃ​បើក​ឆាក​នៃ​កម្មវិធី​ប្រដាល់​អន្តរជាតិ​របស់​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន​​ប្រចាំ​ខេត្ត​សៀមរាប​(ក្បែរ​សារមន្ទីរ​ជាតិ) ថ្ងៃ​ទី​ ២០ មីនា ​នេះ​ តាម​​​ការ​អះអាង​របស់​ អ្នក​រៀប​ចំ​កម្មវិធី។

​នេះ​គឺ​ជាង​ការ​អះអាង​របស់​លោក​ ម៉ា សេរី​ ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​​នៃ​​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន ​ព្រោះ​ថា​កន្លង​មក​ លោក​តែងតែ​យក​កីឡាករ​​ល្អៗ​​មក​វ៉ៃ​​តទល់​នឹង​កីឡាករ​ខ្មែរ។ ​​
ទន្ទឹម​គ្នា​នឹង​​សកម្មភាព​នេះ​ ​លោក​ ​Paddy Carson ទី​ប្រឹក្សា​​​កីឡា​ប្រដាល់​នៅ​ខេត្ត​សៀមរាប​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​​ខាង​លើ​​បាន​ប្រាប់​ថា​ ​លោក​បន្ត​​​ជួយ​​​ដល់​កីឡា​ប្រដាល់​ និង​ ធ្វើ​ឲ្យ​កាន់​តែ​ល្អ។ ​ខណៈ​​នោះ​ ​លោក Ralph Beale ដែល​ជា​អ្នក​ចាប់​គូ​អន្តរជាតិ​​​និយាយ​ថា​ លោក​ រីករាយ​​នឹង​ធ្វើ​​ការ​មួយ​ ស៊ីធីអិន​ ហើយ​កន្លង​មក​លោក​ធ្លាប់​នាំ​កីឡាករ​ល្អ​ៗមក​​វាយ​ដូច​ជា​ក្នុង​កម្មវិធី​​កំពូល​ជើង​ឯក​អាស៊ាន​ជា​ដើម។ ​លោក​ជឿ​ជាក់​ថា​ នឹង​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​​ឡើង​នៅ​សៀមរាប។
ដោយ​​ឡែក​ លោក​​ អៀង​ គឺមស្រេង ​នាយករង​ស្ថានីយ​ទូរទស្សន៍​​ស៊ីធីអិន​​ បាន​​ឲ្យ​ដឹង​ដែរ​ថា ​​​ស្ថានីយ​​នៅ​​តែ​បន្ត​ជំរុញ​​ឲ្យ​វិស័យ​នេះ​កាន់​តែ​​ប្រសើរ​​ឡើង​ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​កីឡា​​​​ប្រដាល់​​នៅ​កម្ពុជា។
រី​ឯ​ឯកឧត្ដម​ តែម ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​​បាន​ថ្លែង​​​​បន្ទាប់​ថា​ នេះ​ជា​ការ​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​​​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ប្រដាល់​ ហើយ​នេះ​ជា​មុខមាត់​​នៃ​ទឹក​ដី​ខេត្ត​សៀមរាប ជា​ពិសេស​​​ ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​​​​ស្គាល់។ ​​​មួយ​វិញ​ទៀត​ ​នេះ​​ជា​ការ​បង្កើន​សមត្ថភាព​ដល់​​កីឡាករ​​ឲ្យ​​មាន​បច្ចេកទេស​ខ្ពស់​ ហើយ​​ សហព័ន្ធ​កីឡា​ប្រដាល់​ ​ក៏​បាន​រួម​​ចំណែក​ជួយ​ផ្នែក​បច្ចេកទេស​ដល់​ការ​​ប្រកួត​នេះ​ដែរ។ ​​
​ដោយ​ឡែក​ លោក​ ម៉ា សេរី​ ​បន្ត​ថា ​​ការ​រៀប​ចំ​នេះ​​ជា​ការ​​ផ្សព្វផ្សាយ​​​ឲ្យ​​ភ្ញៀវ​​ទេសចរ​អន្តរជាតិ​​​ដែល​មក​លេង​នៅ​​ខេត្ត​សៀមរាប​បាន​ស្គាល់​​ក្បាច់​គុន​បុរាណ​ខ្មែរ​កាន់​តែ​ច្បាស់។​ លោក​បន្ថែម​ថា ​កៅអី​ដែល​ប្រិយមិត្ត​អាច​អង្គុយ​ទស្សនា​បាន​គឺ​​ប្រមាណ​ ​៧០០។ ​​ការ​ប្រកួត​​នៅ​ថ្ងៃ​ស្អែក​នេះ​ គឺ​អត់​មាន​លក់​សំបុត្រ​​ទេ​ ​ប៉ុន្តែ​​លោក​​​​បាន​បោះ​សំបុត្រ​អញ្ជើញ​ ៧០០​ នាក់​ឲ្យ​មក​ទស្សនា​​ដោយ​សេរី (Free)​ ក្នុង​ថ្ងៃ​បើក​ឆាក។ ​​​មាន​ន័យ​ថា​​ [អ្នក​អត់​សំបុត្រ​អញ្ជើញ​អត់​បាន​]ចូល​ទស្សនា​ទេ។ ​
លោក​គូ​បញ្ជាក់​ទៀត​ថា​ ​​​​​​​​​បច្ចុប្បន្ន​​នេះ​​​ ស៊ីធីអិន​ គឺ​ ​​រៀប​ចំ​តម្រូវ​​​ឲ្យ​ភ្ញៀវ​ទេសចរ​សិន​ ពោល​ លក់​សំបុត្រ​មួយ​តម្លៃ​១៥​ ដុល្លារ​អាមេរិក។
ទោះ​​​ជា​យ៉ាង​​លោក​​មិន​បោះ​​បង់​អ្នក​គាំទ្រ​ខ្មែរ​នោះ​ទេ។ ​នា​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ​​ ស៊ីធីអិន​ ​ក៏​មាន​ការ​រៀប​ចំ​សម្រាប់​​អ្នក​គាំទ្រ​កីឡា​ប្រដាល់​​ខ្មែរ​ ​​នៅ​ពេល​​ដែល​ គេ​​គិត​​ថា​តម្លៃ​សំបុត្រ​ខាង​លើ​ថ្លៃ​ពេក​នោះ
កម្មវិធី​ប្រកួត​​ ថ្ងៃ​បើក​សង្វៀន​ថ្មី​ខាង​លើ​ ​ស៊ីធីអិន​ នឹង​ផ្សាយ​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៥​​ ល្ងាច​តទៅ។ ​ប៉ុន្តែ​ ចាប់​ពី​ថ្ងៃ​ពុធ​​សប្ដាហ៍​ ក្រោយ​ទៅ​ គឺ​ ​ផ្សាយ​ផ្ទាល់​ចាប់​ពី​​ម៉ោង​ ​​​៤រសៀល​វិញ។
ប្រដាល់​​មិត្តភាព​អន្តរជាតិ​ ស៊ីធីអិន​ សៀមរាប​ ​ថ្ងៃ​ទី​ ២០ មីនា​
តូច​ ទូVsសេក ណារ៉ាក់
មជ្ឈមណ្ឌល​កីឡា​ ខ..ទម្ងន់​​៦៥​ គ.​
សឹក​រង​ខេត្ត​សៀម​រាប
ទី​ ពន្លែត​Vsហ៊ុល ដារ៉ា​
សឹក​រង​ខេត្ត​សៀម​រាប
ទម្ងន់​៥៧ គ.​
សាល​វ័ន្ដ​កីឡា
៣​
ពេជ្រ សម្បត្តិ​Vsពៅ សក្ដិសិដ្ឋ
ក្រសួង​ការពារ​ជាតិ​
ទម្ងន់​៧១ គ.​ក​
ក្រសួង​មហា​ផ្ទៃ​
៤​
វ៉ន សាវី​VsBidaut Direck
ឃ្លាំង​មឿង​កីឡា​ខេត្ដ​ពោធិសាត់​
ទម្ងន់​៦៥​ គ.​
តាព្រហ្មមានជ័យ​បង្ក្រាប​គ្រឿង​ញៀន
៥​
ភេឌី​ ម៉ឺនសុភា​VsI Gor Pedote Cabrita
យុវជន​អង្គរ​
ទម្ងន់​៦៩​ គ.​
មក​ពី​ប្រេស៊ីល​
៦​
Vs
​​Eddi Vendeta
ព្រះខ័នរាជ
ទម្ងន់​៧៥​ គ.​
កូឡុំប៊ី​
លោក ម៉ា សេរី ក្នុង សន្និសីទកាសែត

មើល វ៉ាន វីវ៉ា​សម្លឹង គូ​ប្រកួត
ពី​ឆ្វេង ​លោក តាំង ណាំស្រ៊ុន ,​លោក Ralph Beale, លោក Paddy Carson, ឯ.ឧ តែម ម៉ឺន និង លោក អៀង គឹមស្រេង

Recent Posts