ស្រ្ដីម្នាក់ដែលមានផ្ទៃពោះ ដែលក្នុងពោះរបស់គាត់មានកូនដល់ទៅ៤។ យោងតាមប្រពភព័ត៌មានបានឲ្យដឹងថា ស្រ្ដីម្នាក់នោះមានឈ្មោះថា Emma Robbins ដែលគ្រូពេទ្យបានប្រាប់គាត់ជាច្រើនដងថា គាត់ត្រូវតែលះបង់កូនពីរចោល ដើម្បីជួយឲ្យកូនពីរទៀតកើតមកដោយសុវត្ថិភាព។
ប៉ុន្ដែនាងបានសំរេចចិត្តថា នឹងមិនលះបង់កូនណាមួយរបស់គាត់ចោលនោះទេ ដោយឲ្យគ្រូពេទ្យធ្វើការសំរាលកូនជូនគាត់ តាមធម្មជាតិរបស់វា។ វាពិតជាអស្ចារ្យណាស់ អ្វីដែលអ្នកស្រីបានសំរេចចិត្តនោះគឺពិតជាបានសំរេចមែន ក្មេងប្រុស៤នាក់ បានកើតចេញមកដោយសុវត្តិភាព សុខភាពល្អ ហើយគួរឲ្យស្រលាញ់ទាំងអស់។ កាលពីម្សិលមិញនេះថ្ងៃទី៣ ខែមិនា ២០១៣ គឺជាខួបគំរប់១ឆ្នាំរបស់ពួកគេទាំងបួនលើដំបូងបង្អស់។ ក៏ប៉ុន្ដែតាមការពិតពួកគេបានកើតនៅថ្ងៃទី២៩ ខែកុម្ភៈ ២០១២ ដែលជាថ្ងៃដែលមានតែមួយថ្ងៃប៉ុណ្ណោះក្នុង៤ឆ្នាំ។
មុនពេលដែលបង្កើតកូនភ្លោះទាំងបួន អ្នកស្រី Robbins និងប្ដីរបស់គាត់ Martin គឺមានកូនប្រុសអាយុ៣ឆ្នាំម្នាក់ ហើយពួកគាត់មានបំណងយកកូនមួយបន្ថែមទៀត ក៏ប៉ុន្ដែមិននឹងស្មានថាអាចកើត ម្ដងបានបួននោះទេ វាពិតជាអស្ចារ្យណាស់។
តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?
Categories:
ព័តមានជាតិ