ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសដាច់ជើង ខាងស្តាំម្ខាង ក្នុងខណៈ កំពុងជិះម៉ូតូគុបជ្រុង ម្នាក់ឯង ហើយត្រូវរថយន្តស៊ីនទ្រី បើកបុកពេញទំហឹង នៅចំណុចក្បែរ ក្រុមហ៊ុនស៊ីនទ្រី ក្នុងភូមខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១៨ និង ៣០នាទីយប់ ថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០១៣ ។
បុរសរងគ្រោះ ខាងលើនេះ មានឈ្មោះ ប៊ុន មករា ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅ ភូមិ ត្នោតជ្រុំ៤ ក្រុមទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ជុំវិញហេតុ ការណ៍ខាងលើនេះ មុន ពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ តាមបណ្តោយ ផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈ នោះ ស្រាប់តែមានរថយន្ត របស់ក្រុមហ៊ុន ស៊ីនទ្រី ១ គ្រឿង បើកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូ ដែលជិះពីមុខ ពេញទំហឹង តែម្តង ហើយបន្ត ល្បឿន ក្នុងបំណងរត់គេចខ្លួន ក៏កិនជើងខាងស្តាំ របស់បុរស ជាម្ចាស់ ម៉ូតូគុបជ្រុង ដាច់រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ និងម៉ូតូ ត្រូវរថយន្ត អូសជាង ២០ ម៉ែត្រ គាបជាប់ខ្ទេចម៉ត់ទាំងស្រុង នៅក្រោមរថយន្តតែម្តង។
ក្រោយពីកើតហេតុ អ្នកបើកបរ រថយន្តស៊ីនទ្រី បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែ រថយន្ត បង្កហេតុ រួមជាមួយម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញ ចុះមកវាស់វែង អូសយកទៅ រក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយតាមច្បាប់ ៕
Photo by DAP-News
Photo by DAP-News
ដោយ 2BIC-News
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Recent Posts