- នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់គរុសិស្សនិស្សិត សម្តេចតេជោ បានរិះគន់ដល់ NATO នៅស្រុក ខ្មែរ ដោយសម្តេចបានចាត់ទុកថា NATO នេះមិនមែនសន្ធិសញ្ញាអាត្លង់ទិចខាងជើងទេ។ ពួកគេបានតែ និយាយ តែអត់ធ្វើ «Only talk No action»។ សម្តេចបានបន្តថា ពួកគេមិនប្រៀបធៀបពីចំណុចចាប់ផ្តើមទេ គឺ ប្រៀប ធៀបជាមួយប្រទេស ដែលអភិវឌ្ឍន៍ កម្ពុជាជួបសង្រ្គាមរ៉ាំរៃរលំរលាយ តើមានប្រទេសណាមានទីក្រុងអត់ មនុស្ស ដើរ ហើយមានប្រទេសណាចុងសតវត្សរ៍ទី២០ អត់មានក្រដាសប្រាក់ចាយ។ ប្រទេសកម្ពុជា បានកសាង ចេញ ពីបាត់ដៃទទេ ហើយបាត់ដៃមានរបួសទៀត។ សម្តេជោបន្តថា សម្តេចមិនមែនដៀមដាមឲ្យនរណានោះទេ តែវា ហួសហេតុពេក បច្ចុប្បន្នពួកគេគាំទ្រឲ្យកាត់ទោសប៉ុលពត ខណៈដែលអតីតកាលយកប៉ុល ពត ទៅអង្គុយនៅ កៅអីអង្គការសហប្រជាជាតិ «ថ្ងៃមុនយកប៉ុល ពត ទៅអង្គុយនៅកៅអីអង្គការសហប្រជាជាតិ ថ្ងៃនេះទាមទារ កាត់ទោសប៉ុល ពត»។ 

Recent Posts