ប៉ូលីសបានធ្វើការឆ្មក់ចូល ទៅក្នុងព្រៃនៃតំបន់ Sembawang របស់ប្រទេសសឹង្ហបុរី និងធ្វើការឃាត់ខ្លួន បានបុរសចំនួន ៤០នាក់ និងនារីចំនួន ១០នាក់ ដែលពួកគេជាប់ទាក់ទង នឹងការបើកផ្ទះបន និងផ្តល់សេវាកម្មផ្លូវភេទនៅក្នុងព្រៃ។

សូមបញ្ជាក់ផងដែរថា សម្រាប់បន្ទប់ដើម្បីបំរើ ដល់អតិថិជនរបស់ពួកគេ គឺពួកគេបានយកកំរាលកៅស៊ូ មកព័ទ្ធជុំវិញជាបួនជ្រុង ប្រវែងបួនម៉ែត្រ និងក្រាលកំរាលនៅលើដី បង្កើតបានជាបន្ទប់ សម្រាប់ផ្តល់សេវាកម្មផ្លូវភេទ ដល់អតិថិជនរបស់ពួកគេតែម្តង។
យ៉ាងណាម៉ិញ ប្រជាជនដែលរស់នៅក្បែរនោះ ក៏ធ្លាប់បានរាយការណ៏ លើបញ្ហាផ្ទះបននេះដែរ ដោយនៅកន្លែងផ្ទះបននោះ គឺមានសភាពរាយប៉ាយ ដោយមានក្រដាស ដបទឹក និងកញ្ចប់ស្រោមអនាម័យប្រើរួច បោះចោលពាសពេញទីនោះតែម្តង។
-បន្ទប់សម្រាប់ផ្តល់សេវាកម្មផ្លូវភេទ
-ស្រោមអនាម័យជាច្រើន ដែលពួកគេប្រើហើយ បោះចោលពាសវាលពាសកាល

Categories:
ព័តមានអន្តរជាតិ