បាត់​ដំបង ៖ វត្ថុ​តាង​គ្រឿង​ញៀន​ចំនួន​៥​ថង់​តូច​ទម្ងន់​៣,៥៥​ក្រាម (​ហៅ​ម៉ា​ទឹកកក​និង​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​(WY)​ចំនួន​១៤​គ្រាប់​ទាំង​ពីមុខ​នេះ​ជា​សារ​ធាតុ​ថ្នាំ​ញៀន​មេ​តម​ហ្វេ​តា​មីន​ចាប់​បាន​រួម​និង​ជន​សង្ស័យ​ ប្រុស​ ស្រី​ ២​នាក់​ ដែល​ពួក​គេ​ចែក​ចាយ​ថ្នាំ​ញៀន​ នៅ​ក្បែរ​សកល​វិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច (U.M.E) ស្ថិត​ក្នុង​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។​
            លោក​អនុ​សេនីយ៍ទោ​ សុខ​ និមល​ មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទី​១ មាន​ឈ្មោះ​ ស្រី​ លាង​ផេង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទី​លំ​នៅ​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ ​និង​ទី​២ មាន​ឈ្មោះ​ ម៉ៅ​ សុខ​ធី​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ រស់​នៅ​ផ្ទះ​ជួល​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ក្នុង​ភូមិ​សង្កាត់​ខាង​លើ​។​
           លោក​បន្ត​ថា ពួក​គេ​ទាំង​២​នាក់​ជា​មុខ​សញ្ញា​ចែក​ចាយ​គ្រឿង​ញៀន​ ដែល​មាន​វិក្កយបត្រ​វេរ​លុយ និង​វេរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​ហើយ​នៅ​ក្បែរ​សកល​វិទ្យាល័យ​ទៀត​។ ពេល​នេះ​ជន​សង្ស័យ​ និង​វត្ថុ​តាង​គ្រឿង​ញៀន​ ជំនាញ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​។​
          ជន​សង្ស័យ​សារភាព​ថា ពួក​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​នេះ​ មក​ពី​ភ្នំពេញ ​ទើប​និង​យក​មក​លក់​ម្ដង​នេះ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្ដង​ ដែល​ក្នុង​១​កញ្ចប់​ទិញ​ចូល​១០​ដុល្លារ​ លក់​ចេញ​វិញ​បាន​១៥​ដុល្លារ​ ចំណែក​ថ្នាំ​ញៀន​យ៉ា​ម៉ា​ទិញ​ចូល​១​គ្រាប់​១​ម៉ឺន​រៀល​ លក់​ចេញ​វិញ​បាន​១​ម៉ឺន​៥​ពាន់​រៀល​៕

ណា​រី​ន
kkn-s5
kkn-s6

Recent Posts