យោធា​កូរ៉េខាងត្បូង​បាន​ព្រមាន​​ថា ​នឹង​ធ្វើ​ការ​តបត​ចំពោះ​សកម្មភាព​បង្កហេតុ​​ណាមួយ​របស់​កូរ៉េខាងជើង​ ​បន្ទាប់​ពី​ទីក្រុង​ព្យុងយ៉ាង​គំរាម​បោះបង់​ចោល​​បទ​​​​ឈប់បាញ់​នៃ​ សង្គ្រាម​កូរ៉េ។
​មេបញ្ជាការ​យោធា​​ កូរ៉េខាងត្បូង​លោក Kim Yong-hyun ​​បាន​ធ្វើ​ការ​សន្យា​ថា​នឹង “ធ្វើ​ការ​សងសឹក​ដោយ​ក្លាហាន” ​ប្រសិន​បើ​អាយុជីវិត​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​ត្រូវ​គំរាមកំហែង។
កូរ៉េខាងជើង ​​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​អង្គារ​ថា ​នឹង​បញ្ចប់​បទ​ឈប់បាញ់​ថ្ងៃ​ ១១ ​មីនា ​​ដោយសារ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ​និង​សមយុទ្ធ​យោធា​​​របស់​កូរ៉េខាងត្បូង​ និង​អាមេរិក​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។
​​​​បើ​ទោះ​ជា​កូរ៉េ​ទាំង​ពីរ​​មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​ ក្ដី​ ប៉ុន្តែ​តាម​បច្ចេកទេស​ ​ប្រទេស​ទាំង​ពីរ​​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​នៅ​ឡើយ ​ដោយសារ​ពួកគេ​មិន​​ទាន់​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​នៅ​ឡើយ។
“ប្រសិន​បើ​កូរ៉េខាងជើង​បន្ត​សកម្មភាព​បង្កហេតុ​ណាមួយ​ដែល​គំរាម​កំហែង​ដល់​អាយុជីវិត ​និង​សុវត្ថិភាព​របស់​ប្រជាជន កូរ៉េខាងត្បូង ​​កង​ទ័ព​របស់​យើង​នឹង​ធ្វើ​ការ​វាយប្រហារ​តបតប​យ៉ាង​ខ្លាំងក្លា​តប​ទៅ​ វិញ”។ ​នេះ​ជា​សម្ដី​លោក​មេបញ្ជាការ​យោធា​កូរ៉េខាងត្បូង​ Kim Yong-hyun ​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន។ ​ប្រមុខ​យោធា​ជាន់ខ្ពស់​​បាន​បន្ថែម​ថា ​ការ​វាយប្រហារ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំ​គោលដៅ​ដែល​បង្កហេតុ ​និង​មូលដ្ឋាន​យោធា​សំខាន់ៗ៕

Recent Posts