ចាប់តាំងពីប្រទេសរុស្ស៊ីត្រូវបានអាចម៍ផ្កាយ
ធ្លាក់បុក
ព្រឹត្តិការណ៍នេះបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង
ហើយមកដល់ពេលនេះអង្គការណាសា បានធ្វើការសម្អាត
និងវាយតម្លៃទៅលើទំហំនៃការកើតឡើងនេះហើយ
ហើយត្រូវបានស្ថាប័នវិទ្យាសាស្ដ្រដ៏ធំមួយនេះបង្ហាញថា
វាមានទំហំធំជាងព្រឹត្តិការណ៍កាលពី១០០ឆ្នាំមុន។
ណាសា
បានឲ្យដឹងថា ការវាយតម្លៃពីទំហំនៃគម្រោង
មុនដំបូងគឺអាចម៍ផ្កាយបានទៅចូលបរិយាកាសភាគខាងត្បូងរបស់រុស្ស៊ី
ហើយវាមានទំហំពី៤៩feet (១៥ម៉ែត្រ) ទៅ៥៥Feet (១៧ម៉ែត្រ) ចំពោះ
ការវាយតម្លៃទៅលើគំនរផេះផង់មានការកើនឡើងពី៧០០០ ទៅ១០០០០ តោន
ដូច្នេះ ការវាយតម្លៃបង្ហាញពីការប្រតិការក្នុងអំឡុងពេលមានការកើនឡើង
ក្បែរ៣០គីឡូតោន ទៅ៥០០គីឡូតោន
នៃការបញ្ចេញ។ណាសាជឿជាក់ថាប្រតិការនេះ
មានទំហំកើនឡើងជាង១០០ឆ្នាំមុនទៅទៀត បើគិតជាមធ្យម។
អ្នករាយការណ៍
បានប្រាប់ថា ទឹកកកនៅលើបឹងវាមានទំហំក្រាសនៅតំបន់នោះ
ប៉ុន្តែក្រុមអ្នកធ្វើការនៅទីនោះមិនមានឃើញអ្វីទាំងអស់
និងមិនមានឮសំលេងអាចម៍ផ្កាយនោះទេ។
ណាសាបានលើកឡើងថា ការវិភាគអនាគតបង្ហាញថា គន្លងដែលកំពុងតែមកដល់នៃអាចម៍ផ្តាយ វាមិនបានប្រាប់ពីការថយក្រោយរបស់ DA14 ដែលការពារភាគខាងកើត ប៉ុន្តែនេះគឺជាការការពារដ៏ខ្លាំងចាប់ពីតាំងឆ្នាំ១៩០៨ ពេលដែលអាចម៍ផ្កាយធ្លាក់ប៉ះទីក្រុងTunguska Siberia នៅ
ប្រទេសរុស្ស៊ីដែរនោះ។ ក្នុងប្រតិការនេះបានបង្ហាញថា
អាចម៍ផ្តាយបានផ្ទុះក្នុងបរិយាកាស ប៉ុន្តែបន្ទុះនោះមានទំហំធំ
ហើយបានប៉ះទង្គិចតំបន់ Chelyabinsk តែតំបន់នោះមិនមានប្រជាជន ប៉ុន្តែដើមឈើបានងាប់អស់ក្នុងតំបន់ដ៏ធំនោះ។ វាបានបំផ្លាញអ្វីទាំងអស់នៅក្នុងតំបន់នោះ៕
Categories:
ព័តមានអន្តរជាតិ