ទីក្រុងសេអូលៈ ក្រុមហ៊ុន LG Electronics Inc.បាននិយាយនៅថ្ងៃចន្ទ ទី ១៨ ខែកុម្ភៈនេះថា ស្មាតហ្វូនថ្មីរបស់ខ្លួនជាមួយ នឹងអេក្រង់បង្ហាញរូបភាព ក្នុងកម្រិតខ្ពស់នឹងចេញលក់ នៅប្រទេសកូរ៉េនៅសប្តាហ៍នេះ មុនពេលចេញលក់នៅ ប្រទេសជប៉ុន នៅខែមេសាខាងមុខ។
ស្មាតហ្វូន Optimus G Pro មានអេក្រង់ទំហំ ៥,៥អ៊ីញ ដែលបង្ហាញរូបភាពក្នុងកម្រិត ច្បាស់ លើស ពី២លានភិកសេល ឬក៏ច្រើនជាងស្មាតហ្វូនបង្ហាញ រូបភាពក្នុងកម្រិត HD ទេ្វដង។ ស្មាតហ្វូន Android ថ្មីបានបំពាក់នូវការ Update ដទៃរាប់បញ្ចូលទាំងកាមេរ៉ាថតរូប ដែលអាច ថត វីដេអូនិងថតរូបភាព ក្នុងកម្រិត full HD ។
គួរបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជាក្រុមហ៊ុន Sony, HTC និងក្រុមហ៊ុនដទៃជាច្រើន កំពុងតែព្យាយាម បង្កើតអេក្រង់មាន resolution កម្រិតខ្ពស់ ដែលជា លក្ខណៈគ្រឹះ នៅក្នុង ស្មាតហ្វូនថ្មីរបស់ពួកគេ ក្នុងឆ្នាំ ២០១៣នេះ។ អេក្រង់ បង្ហាញរូបភាពក្នុងកម្រិត Full HD ជាទូទៅមាននៅក្នុង អេក្រង់ទូរទស្សន៍ ប៉ុន្តែអ្នកផលិតស្មាតហ្វូន បានចាប់ផ្តើមបង្កើតឡើង នៅក្នុងឆ្នាំនេះ ក្នុងគោលបំណង ផ្តួលគូប្រកួតឲ្យរបស់ពួកគេ។
ស្មាតហ្វូនOptimus G Pro ក៏បង្ហាញខ្លួនជាមួយលក្ខណៈពិសេសទំនើបបំផុត UX សម្រាប់ អភិវឌ្ឍន៍ឧបករណ៍ ដូចជា Dual Recording និង Virtual Reality (VR) Panorama។ Dual Recording អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ ថតវីដេអូជាមួយកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ១សន្លឹកក្នុងពេលតែមួយ។ ចំណែក VR Panorama អនុញ្ញាតិអ្នកប្រើប្រាស់ថតយក ទដ្ឋិភាពបែបផ្តេក ឬក៏បញ្ឈរក្នុងកម្រិត full 360 degree។ ស្មាតហ្វូន Optimus G Pro នឹងមានវត្តមានក្នុងតម្លៃ ៩៦៨.០០០វុន ( ៨៩៤ដុល្លារ អាមេរិក) នៅក្នុងទីផ្សារប្រទេស កូរ៉េខាងត្បូង៕
Categories:
ផ្សេងៗ,
ព័តមានអន្តរជាតិ