ភ្នំពេញ ៖ បន្ទាប់ពីទទួល របាយការណ៍ពីលោក ចៅសង្កាត់ព្រៃស ថា មានក្រុមគណបក្ស សង្គ្រោះជាតិ ចុះមក និយាយពាក្យញុះញង់ នឹងបញ្ជុះបញ្ជូល និងមួលបង្កាច គណបក្ស ប្រជាជនកម្ពុជា ដើម្បីឲ្យប្រជាជនបោះឆ្នោត ឲ្យពួកគេកាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៣ នេះ លោក ប្រាជ្ញ សីហា សមាជិកអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោតំណាងឲ្យលោក នុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ បានអញ្ជើញចុះជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ២០០នាក់ នៅក្នុងសង្កាត់ព្រៃស ដើម្បីពន្យល់ណែនាំ និងបកស្រាយកុំ បងប្អូនស្តាប់ការញុះញង់ របស់គណបក្សប្រឆាំង ។
លោកប្រាជ្ញ សីហា ក្រោយពីទទួលការណែនាំរបស់លោក កែប ជុតិមា ប្រធានគណបក្សប្រជាជន កម្ពុជា រាជធានីភ្នំពេញ នឹងលោក នុត ពុធដារ៉ា ប្រធានគណបក្សប្រជាជន ខណ្ឌដង្កោលោកបានចុះ ពន្យល់ ណែនាំ និងបង្ហាញពីបញ្ហាមួយចំនួន ដែលគណបក្សសង្គ្រោះ ជាតិមកនិយាយបង្ខូច គណ បក្សប្រជាជនកម្ពុជាកាលពីព្រឹកមិ្សលនៅសង្កាត់ព្រៃសនេះជម្រាបជូនបងប្អូនប្រជាពលរដ្ឋ  ។
លោកក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ការចុះមកសំណេះសំណាល របស់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកមិ្សលនេះគឺជាការទាក់ទាញ នឹងបញ្ជុះបញ្ចូល ឲ្យបង ប្អូនបោះឆ្នោតឲ្យពួកគេតែប៉ុណ្តោះ ប៉ុន្តែសូមបងប្អូនគិតឲ្យបានវែងឆ្ងាយមួយនឹងសម្រេច ចិត្ត ជ្រើសរើសបក្សណាមួយដែល យើងទាំងអស់គ្នាអាចទុកនឹងមាន ទំនុកចិត្តថាបក្ស នោះអាចបង្កើត សន្តិភាព សុវត្ថិភាព និងភាពរីកចំរើនជូនបងប្អូនបាន។
ដូច្នេះបងប្អូនដឹងស្រាប់ហើយកន្លងមកគណបក្សប្រជាជនកម្ពុជា ស្ថិតក្រោមរបស់សម្តេចទាំងបីជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះ មកកាន់សុខសន្តិភាព សុវត្ថិភាព និងភាពរីកចំរើនរាប់មិនអស់ និងបាន កសាងនៅហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនដូចជា កសាងសាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់ វត្តអារាម ប្រព័ន្ធលូ ប្រព័ន្ធវារីអគី្គសនី ។ល។
សកម្មភាពទាំងនេះសំដែងពីសេចក្តីទុកចិត្ត ដែលគណបក្សប្រជាជនកម្ពុជា បានផ្តល់ឲ្យបងប្អូនមាន ទំនុកចិត្តក្នុងការទទួលយកមិនដូច គណបក្សប្រឆាំងមួយចំនួន ដើរមួលបង្កាច់បង្ខូចគេ ហើយគ្មាន ការអភិវឌ្ឍន៍ អ្វីទាល់តែសោះបានតែសន្យាចោលមិនធ្វើឲ្យបងប្អូនមាន កន្លែងណាមួយទុកចិត្ត បានឡើយ ខុសពីគណបក្សប្រជាជនកម្ពុជាគឺសន្យាអ្វីធ្វើហ្នឹងមិនទុកឲ្យបងប្អូនអស់សង្ឃឹមនោះទេ ។
បន្ទាប់ពីលោកប្រាជ្ញ សីហា បានមានប្រសាសន៍ពន្យល់ណែនាំរួចមកនោះបងប្អូនប្រជាពលរដ្ឋ ទាំងអស់បានទះដៃអប់អរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមួយសំខាន់ សម្រាប់ ពួកគាត់និងកូនចៅតៗទៅជំនាន់ក្រោយៗទៀត ។
លោកប្រាជ្ញ សីហា សង្ឃឹមយ៉ាងមុតមាំថាគ្មានគណបក្សណាអាចឈ្នះគណបក្សប្រជាជនកម្ពុជា បាននោះទេ ពួកយើងត្រូវរួមគ្នាគ្រាំទ្រសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ធ្វើជានា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ហើយលោកក៏បានផ្តាំផ្ញើរឲ្យបងប្អូនដែល មកចូលរួមស្តាប់ការអធិប្បាយខាងលើនេះ សូមជួយបន្តពន្យល់ណែនាំដល់បងប្អូនមួយចំនួនទៀត ដែលមិនបានមកចូលរួម កុំឲ្យមានការភ័ណ្ឌច្រឡំទៅតាមញុះញង់របស់គណបក្សប្រឆាំង មួលបង្កាច់ឲ្យសោះ។
ជាចុងក្រោយលោកប្រាជ្ញ សីហា បានផ្តល់ថវិកាមួយចំនួន ជូនដល់លោកចៅសង្កាត់ដើម្បីចែកជូន ដល់ប្រជាពលរដ្ឋទុកការកំដរដៃក្នុងការជួប សំណេះសំណាល ៕
www.dap-news.com
www.dap-news.com

Recent Posts